ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ បានឲ្យដឹងថា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួល បញ្ជូនពលករខ្មែរចំនួន ១៣នាក់ ដែលមកពីតំបន់នានា ក្នុងប្រទេសថៃ ឲ្យវិលត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការតាមនីតិវិធីសុខាភិបាល ។
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
