ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បាននាំយក អង្ករ ត្រីខ បន្លែ ត្រី សាច់ ទៅប្រគល់ជូនតំណាង របស់បងប្អូនពលករខ្មែរចំនួន ៦ក្រុម នៅទីក្រុងបាងកក ដើម្បីនាំយកទៅចែកជូន បន្តដល់បងប្អូនពលករ សរុប ១១៣គ្រួសារ ។
លោក កុយ គួង បានបញ្ជាក់ថា ពលករខ្មែរទាំង ១១៣គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងមាននៅ ខេត្តសមុទ្រ ប្រាកាន ចំនួន ២៤ គ្រួសារ, ខេត្តនុនថៈប៊ុរី ចំនួន ៥ គ្រួសារ, ទីក្រុងបាងកក ចំនួន ៤០ គ្រួសារ, ខេត្តឈុនប៊ុរី ចំនួន ២២ គ្រួសារ និងខេត្តប៉ៈធុមថានី ២២ គ្រួសារ។

លោកបន្ថែមថា ពលរដ្ឋខ្មែរទាំងនេះ សុទ្ធសឹងជាអ្នកដែល ជួបការលំបាកខ្លាំង ខ្លះបាត់បង់ការងារ និងមួយភាគធំជាអ្នកដែលជាប់ ធ្វើ ចត្តាឡីស័កមិនអាចទៅធ្វើការបាន ៕
