ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌទួលគោក ចាប់កោរសក់ក្មេង ទំនើង៥នាក់ ក្រោយជិះម៉ូតូបង្ហោះ

ភ្នំពេញ ៖ ក្រុមក្មេងទំនើងចំនួន៥នាក់ ដែលធ្វើសកម្មភាពបង្ហោះម៉ូតូ ត្រូវបានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន កោរសក់ ណែនាំអប់រំធ្វើកិច្ចសន្យា និងពិន័យតាមច្បាប់ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ។ នេះបើយោងតាមស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ។

ក្រុមក្មេងទំនើងនេះ បានបង្ហោះម៉ូតូបង្កភាព អាណាធិបតេយ្យ តាមដងផ្លូវសាធារណៈ នៅចំណុចលើដងផ្លូវលេខ១២៨ ក្រុមទី២៣ ភូមិ៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ក្រោយពីបានធ្វើការសាកសួរចប់ សមត្ថកិច្ចបានធ្វើចុះកិច្ចសន្យាអប់រំ ដល់ក្រុមក្មេងទំនើងទាំង៥នាក់ មិនឲ្យធ្វើសកម្មភាព បង្ហោះម៉ូតូលើកក្រោយទៀត ដោយបានហៅអាណាព្យាបាល ឲ្យមកធានាត្រឹមត្រូវ ដើម្បីបានត្រឡប់ ទៅលំនៅដ្ឋានវិញរៀងៗខ្លួន ។

ក្រុមជនក្មេងទំនើងទាំង០៥នាក់ ៖ ១-ឈ្មោះ ហន់ ហ៊ារ៉ូ ភេទប្រុស ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
២-ឈ្មោះ ហន់ ហ៊ារ៉ា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី១០J1 វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួលបន្ទប់លេខ១ ផ្លូវលេខបេតុង សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
៣-ឈ្មោះ ហេង ពិសិដ្ឋ ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៨ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ១៨២ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
៤-ឈ្មោះ ឆឹល ចន្ថា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៩ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះជួល ផ្លូវលេខ២១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
៥-ឈ្មោះ នុត សុធា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សថ្នាក់ទី៧ វិទ្យាល័យបាក់ទូក ស្នាក់នៅផ្ទះលេខ៨ អាគារទី៨ ជាន់ទី៨ ប្លុកបូរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

វត្ថុតាងចាប់យកមាន ៖ ម៉ូតូចំនួន២គ្រឿងម៉ាក Honda Scoopy I ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1GV-8891 (ចាប់យកពីឈ្មោះ ឈ្មោះ ហេង ពិសិដ្ឋ និងម៉ូតូម៉ាក Honda C125 ស៊េរី 2005 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1K-5488 (ចាប់យកពីឈ្មោះ ហន់ ហ៊ារ៉ូ) ៕

To Top