ព័ត៌មានជាតិ

សម្ដេចតេជោ បញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ មិនមានគ្រោះថ្នាក់ដល់ជីវិតទេ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញ តាមពិនិត្យអាស្រ័យ លើមនុស្សម្នាក់ៗខ្លះ ក៍ស្រួលខ្លះក៍មិនស្រួល តែមិនមានគ្រោះថ្នាក់ដល់ ជីវិតទេ។

សូមបញ្ជាក់ថា តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន នៅរសៀលថ្ងៃទី១៤ កញ្ញានេះ សម្ដេចតេជោ ក៏បានឱ្យដឹងផងដែរថា “បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញរយៈពេល១០ម៉ោង កន្លងមកនេះ
សុខភាព ខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុងខ្លួននោះឡើយ។ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជាធម្មតា។អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំរបស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំហាត់ប្រាណនៅថ្ងៃស្អែកវិញ។ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើដំណើរទៅសែនឱ្យឪពុក ម្តាយជីដូនជីតាព្រោះថ្ងៃនេះជាថ្ងៃសីល”។

ការលើកឡើងបែបនេះ បន្ទាប់ពីគណនីហ្វេសប៊ុក ឈ្មោះ “Em Darin” បានចូល Commet សួរថា «ពុកសុំសួរមួយតើចាក់ដុសទីបីរឺហៅថាដុសជុំរុញ នឹងលឺថាមានអ្នកខ្លះនិយាយថា វាធ្វើទុកមិនដូចចាក់ដុសទីពី តើពិតដែររឺទេសម្តេចពុក សូមជូនពរសម្តេចពុក មានសុខភាពល្អ នឹងបន្តដឹកនាំកូនចៅ ក្នុងប្រទេសទាំងអស់ ដោយសុខសន្តិភាព»។

ឆ្លើយតបទៅនឹង Commet ខាងលើសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាមពិនិត្យអាស្រ័យ លើមនុស្សម្នាក់ៗខ្លះ ក៍ស្រួលខ្លះក៍មិនស្រួល តែមិនមានគ្រោះថ្នាក់ដល់ជីវិតទេ»៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top