ភ្នំពេញ៖ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២១ ឃុំចំនួន ៣ រួមមាន ឃុំសឿ ,ឃុំចំណោម និងឃុំរហាត់ទឹក ទទួលរងគ្រោះដោយជំនន់ទឹកភ្លៀង បណ្តាលអោយប៉ះពាល់ដល់ជីវភាព ការស់នៅប្រចាំថ្ងៃ និងខូចខាតផ្លូវគមនាគមន៍ មួយចំនួនផងដែរ។
សូមបញ្ជាក់ថា ក្នុងខេត្តបន្ទាយមានជ័យ តំបន់វាលទំនាបមួយចំនួន កំពុងរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងនោះដែរអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងចម្រុះ បានត្រៀមអន្តរាគមន៍ ជួយសង្រ្គោះ ២៤ម៉ោង២៤ម៉ោង។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានគូសបញ្ជាក់ថា កងកម្លាំងអន្តរាគមន៍ របស់កងពល បានត្រៀមលក្ខណះរួចជាស្រេចក្នុងការជួយសង្រ្គោះអោយបានទាន់ពេលវេលា តាមសំណូមពរអាជ្ញាធរមូលដ្ឋានមូលដ្ឋាន ដើម្បីសុខសុវត្ថិភាពប្រជាពលរដ្ឋ ៕