ព័ត៌មានជាតិ

វ៉ាក់សាំង កូវីដ-១៩ ចាក់ឲ្យកុមារ ចាប់ពីអាយុ៦-១២ឆ្នាំ គឺស៊ីណូវ៉ាក់

ភ្នំពេញ ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នៃ ក្រសួងសុខាភិបាល នឹងផ្ដល់ការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ចាប់ពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ស្អែកតទៅ ដោយប្រើប្រាស់ វ៉ាក់សាំងស៊ីណូវ៉ាក់ ចាក់ឲ្យកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ។ នេះបើយោងតាមសេចក្ដី ជូនដំណឹងរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ។

សេចក្តីជូនដំណឹង បានឲ្យដឹងបន្តថា យុទ្ធនាការចាក់វ៉ាក់សាំង ស៊ីណូវ៉ាក់ ជូនដល់កុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ ធ្វើឡើងចាប់ពីរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រះសីហនុ និងខេត្តកោះកុង ចាក់ពីថ្ងៃទី១៧ កញ្ញា ខណៈខេត្តទាំង២១ទៀត នឹងត្រូវចាប់ផ្ដើម បើកយុទ្ធនាការ ចាប់ពីថ្ងៃទី១៨ កញ្ញា ៕

To Top