ភ្នំពេញ៖ អង្ករចំនួន ១០តោនត្រូវបានសប្បុរជន មួយក្រុមប្រគល់ជូន រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាព ដល់ប្រជាពលរដ្ឋទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីមេរោគកូវីដ-១៩ ខណៈជំងឺនេះ បាននិងកំពុងរីករាលដាល។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងពិធីប្រគល់ទទួលអង្ករ នៅរសៀលថ្ងៃទី១៧ កញ្ញានេះ នៅសាលារាជធានីភ្នំពេញ បានថ្លែងអំណរគុណលោក ហេង ស៊ីវហៀង និងអ្នកស្រី ភីឆៃ ហ៊ុន តំណាង HCN Groupឧបត្ថម្ភ អង្ករចំនួន ១០តោន ។

តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចាត់វិធានការ ទប់ស្កាត់ការរីករាលដាល នៃមេរោគកូវីដ ១៩៕


