ភ្នំពេញ៖ រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដី សម្រេចបិទខ្ទប់ភូមិសាស្ត្រ ភូមិសាមគ្គី ភូមិស្ទឹងកំបុត ភូមិព្រៃសំបួរ ភូមិទួលសាំងក ភូមិទួលសាំងខ ឃុំអង្គរបូរី និងបិទខ្ទប់ផ្នែកខ្លះនៃភូមិសាស្ត្រភូមិ ធ្លកយុល ភូមិអំពិល ឃុំពន្លៃ និងភូមិព្រែកតាផ ឃុំគោកធ្លក ក្នុងស្រុកអង្គរបូរី ដែលជាតំបន់មានការឆ្លងរាលដាល នៃជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី ដែលតា (Delta) ចាប់ពីម៉ោង១៦ ០០នាទីរសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ រហូតដល់មានការជូនដំណឹងជាថ្មី។
ការសម្រេចបិទខ្ទប់នេះ ក្នុងគោលបំណង ដើម្បីកាត់ផ្ដាច់ ការឆ្លងរាលដាល នៃមេរោគបំប្លែងខ្លួនថ្មី ដែលតា (Delta) នៅក្នុងភូមិសាស្រ្ត ដែលត្រូវបានបិទខ្ទប់ និងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងៗទៀត៕



Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
