ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យស្មគ្រ័ចិត្ត ហ៊ុន ម៉ានី ចុះផ្សព្វផ្សាយ អប់រំពលរដ្ឋនៅ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែកឲ្យដឹង អំពីវិធានការពារ ពីជំងឺកូវីដ-១៩

ស្វាយរៀង ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុនម៉ានី ដែលដឹកនាំដោយលោកវេជ្ជ បណ្ឌិត ឈុន សំអូន សមាជិក គណៈ អចិន្ដ្រៃយ៍ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានបន្តចុះផ្សព្វផ្សាយ និងអប់រំជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅភូមិត្រពាំងបន្ទាយ ឃុំអណ្តូងពោធិ៍ ស្រុករមាសហែក ខេត្តស្វាយរៀង ចំនួន៣០នាក់ ដើម្បីឲ្យពួកគាត់យល់ កាន់តែច្បាស់អំពីវិធានការការពារ និងទប់ស្កាត់ការរីករាល នៃជំងឺកូវីត-១៩ នៅក្នុងសហគមន៍ ។

ក្នុងនោះដែរ ក្រុមគ្រូពេទ្យស្មគ្រ័ចិត្តហ៊ុន ម៉ានីបានផ្តល់ជូនប្រជាពលរដ្ឋចំនួន ៣០នាក់ និងយុវជនស.ស យ.ក ចំនួន៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ាស់ ១០ សាប៊ូ Protex ១ និងជែលចំនុច២៣០មីលីត្រ ចំនួន១ដប។

ការចុះអប់រំ ពលរដ្ឋអំពីវិធានការ ការពារ ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ របស់ក្រុមគ្រូពេទ្យស័្មគ្រចិត្ត លោកហ៊ុន ម៉ានីនេះដែរ ដោយមានកិច្ចសហការ ជាមួយនិង ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត អាជ្ញាធរមូលដ្ឋាន និងក្រុមស.ស.យ.ក ស្រុករមាសហែកចំនួន ២២នាក់។

លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងជាអនុប្រធានប្រតិបត្តិ បានថ្លែងប្រាប់ឲ្យដឹងថា នៅថ្ងៃនេះក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលដឹកនាំដោយលោកវេជ្ជ បណ្ឌិត ឈុន សំអូន បានចុះណែនាំដល់ប្រជាពលរដ្ឋពីរបៀប នៃការលាងដៃនឹងអាល់កុល ឬសាប៊ូ ជាមួយនឹងការបង្រៀន ពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគកូវីដ-១៩ ចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់ មេរោគចូលក្នុងខ្លួនមួយចំនួន ផ្សេងទៀតផងដែរ និង ត្រូវ អនុវត្តឲ្យបាន នូវ វិធានការ ៣ការពារ និង ៣កុំ។

លោកបានថ្លែងបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានីនៅខេត្តស្វាយរៀង មួយរយៈនេះ មានការរវល់ក្នុងភារកិច្ច ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនប្រជាពលរដ្ឋ ទើបមិនបានចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋអំពីវិធានការ ការពារនៃជំងឺកូវីដ-១៩ ហើយថ្ងៃនេះគឺបានបន្តជំរុញ ដល់ក្រុមការងារចុះអប់រំផ្សព្វផ្សាយ អំពីវិធានការបង្ការការពារជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅស្រុករមាសហែក សារជាថ្មីម្ដងទៀត ។

លោកបានបន្តថាដោយសារសព្វថ្ងៃនេះ សង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួន មានការធ្វេសប្រហែសក្នុងការ ការពារ និងការអនុវត្តន៍វិធានការ របស់ក្រសួងសុខាភិបាល ដូច្នេះហើយធ្វើឲ្យមន្ត្រីជំនាញ ក៏ដូចជាអាជ្ញាធរ មានការបារម្ភខ្លាចមានការឆ្លងជំងឺកូវីដ-១៩ ជាច្រើនទៀត ក្នុងខេត្តស្វាយរៀង ។

ជាមួយគ្នានេះ ក្រុមការងារគ្រូពេទ្យស្មគ្រ័ ហ៊ុន ម៉ានី និងចុះផ្សព្វផ្សាយអប់រំ វិធីបង្ការការពារ ជំងឺកូវីដ-១៩ នៅមូលមូលដ្ឋានសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង និងធ្វើជាបន្តបន្ទាប់ទៀត ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងជ្រួតជ្រាប អំពីវិធានការការពារ នៃជំងឺកូវីដ-១៩ ក្នុងការកាត់បន្ថយនៃ ការចម្លងមេរោគកូវីដ-១៩ឲ្យនៅកម្រិតទាបបំផុត ៕

To Top