ព័ត៌មានជាតិ

សម្ដេច ទៀ បាញ់ អំពាវនាវពលរដ្ឋ កំពុងប៉ះពាល់ទឹកជំនន់ ត្រូវទំនាក់ទំនងទៅអាជ្ញាធរ ក្នុងករណីត្រូវការសង្រ្គោះ (Video)

ភ្នំពេញ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋ កំពុងរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ បន្តប្រុងប្រយ័ត្ន និងទំនាក់ទំនងទៅអាជ្ញាធរ ក្នុងករណីមានតម្រូវការ សង្គ្រោះចាំបាច់នានា។

សម្ដេច ទៀ បាញ់ អំពាវនាវបែបនេះ បន្ទាប់ពីតំបន់មួយចំនួន តាមបបណ្តាខេត្តព្រំដែនកម្ពុជា-ថៃ កំពុងរងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ហើយប្រជាពលរដ្ឋត្រូវបាន អាជ្ញាធរជម្លៀសទៅកាន់ ទីទួលមានសុវត្ថិភាព ។

តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ ដែលកំពុងរងផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ បន្តការប្រុងប្រយ័ត្នខ្ពស់ និងធ្វើការទំនាក់ទំនង ទៅអាជ្ញាធរមានសមត្ថកិច្ច ក្នុងករណីមានតម្រូវការ សង្គ្រោះចាំបាច់នានា»។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា កម្ពុជា ទទួលរងនូវឥទ្ធិពលនៃ ជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ បន្តពីថ្ងៃទី២៩កញ្ញា ដល់៥ ខែតុលា ប្រព័ន្ធសម្ពាធទាប ក៏នឹងកកើតឡើងសារជាថ្មី អូសបន្លាយលើប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម៕

To Top