ភ្នំពេញ៖ សម្តេចហេង សំរិន ប្រធានរដ្ឋសភា មានជំនឿថា សភាប្រជាជនទូទាំងប្រទេស រដ្ឋាភិបាល និងប្រជាជនចិន នឹងសម្រេចបាននូវគោលដៅ១០០ឆ្នាំ ទី២ របស់បក្សកុម្មុនិស្តចិន ក្នុងការកសាងប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន និងសុខុដុមរមនា នៅក្នុងឆ្នាំ២០៤៩។

ការសម្ដែងនូវជំនឿជឿជាក់បែបនេះ ធ្វើឡើងក្នុងឱកាសសម្តេចប្រធានរដ្ឋសភា ផ្ញើលិខិតជូនលោក លី ចាន់ស៊ូ ប្រធានសភាប្រជាជនទូទាំងប្រទេស នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអបអរសាទរការប្រារព្ធខួបលើកទី៧២ នៃការបង្កើតសាធារណរដ្ឋ ប្រជាមានិតចិន។
ក្នុងឱកាសនេះ សម្តេចក៏បានកោតសរសើរ ចំពោះការដឹកនាំដ៏ឈ្លាសវៃ របស់បក្សកុម្មុនិស្តចិន ដែលមានការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងបានជម្នះឧបសគ្គជាច្រើន ក្នុងការដឹកនាំប្រទេស សម្រេចបាននូវការឯកភាព ភាពសុខុដុមរមនា និងវិបុលភាព រហូតបានក្លាយទៅជា ប្រទេសមហាអំណាចសេដ្ឋកិច្ចទី១ នៅក្នុងតំបន់ និងលេខ២នៅលើពិភពលោក ៕




Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
