ភ្នំពេញ: យុវជនចំនួន០៦នាក់ កាលពីថ្ងៃទី ០៤ ខែ តុលា ឆ្នាំ ២០២១ ត្រូវបានចាប់ឃាត់ខ្លួន និង តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចោទប្រកាន់ពីបទ: ហិង្សាមានស្ថានទម្ងន់ទោស” ជាប់ពាក់ព័ន្ធនឹងការប្រើ អំពីហិង្សា និង ការវ៉ៃតប់ ទៅលើ យុវជនមួយក្រុមទៀត ដែលមានគ្នា ចំនួន ៣នាក់ ដែលជាភាគី ជម្លោះ បណ្តាលអោយរងរបួសស្រាល និង ធ្ងន់។
ករណី នៃអំពើហិង្សាខាងលើនេះ បានកើតមានឡើង កាលពីថ្ងៃទី០២ ខែ តុលា ឆ្នាំ ២០២១ នៅតាមដងផ្លូវសារធារណៈ ស្ថិតនៅក្នុង ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចនគរបាលស្រុកបាណន់ បានឲ្យដឹងថា ជនត្រូវចោទទាំង ០៦នាក់ មាន:
ទី ១- ឈ្មោះ ហ៊ុច ពុន នី ហៅ ងិត ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី ២-ឈ្មោះ រ៉េន រដ្ឋា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី ៣-ឈ្មោះ គុន សុភា ហៅ ភា តូច ភេទប្រុស អាយុ ១៦ ឆ្នាំ រស់នៅ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុក បាណន់ ខេត្តបាត់ដំបង ។ទី ៤- ឈ្មោះ ភាន់ ឃីត ភេទប្រុស អាយុ ១៨ ឆ្នាំ រស់នៅ ភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។ ទី៥-ឈ្មោះ អៀង អង្គារ៍ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិចែងក្តារ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ត បាត់ដំបង ។ និង ៦-ឈ្មោះ វ៉ែន ឧសភា ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅ ភូមិសំណាញ់ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្ត បាត់ដំបង ។
ពួកគេទាំង៦នាក់ ត្រូវចាប់ឃាត់ខ្លួន កាលពីថ្ងៃទី០២ ខែ តុលា បន្ទាប់ពីពួកគេ បានព្រួតគ្នា ដេញវ៉ៃ ជនរង ចំនួន៣នាក់ មានឈ្មោះ: ទី១- ឈ្មោះ គឹម ប្រាថ្នា ហៅ ពៅ ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ដំបង (រងរបួសមុខខាងឆ្វេង និងដៃខាងស្តាំ) ។ ទី ២-ឈ្មោះ សរ សាវ៉េត ភេទស្រី អាយុ ១៩ ឆ្នាំ រស់នៅ ភូមិស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ( រងរបួសបែកក្បាល) ។ និង ទី ៣-ឈ្មោះ យ៉ែម ស៊ីណាត ភេទប្រុស អាយុ ២០ ឆ្នាំ រស់នៅ ភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ខេត្ត បាត់ដំបង( រងរបួសបែកក្បាល) នៅចំណុចកើតហេតុខាងលើ។
ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល ដកហូតបានវត្ថុតាង រួមមាន: -ចំពាមកៅស៊ូ ១, ដំបង ចំនួន ២, ដបអំបែង២ និង ខ្សែក្រវាត់ ១៕
ដោយ រស្មី អាកាស