ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្ម ម្ចាស់ទីតាំង អាជីវករ វិស័យឯកជន និងសាធារណជនទាំងអស់ ត្រូវមានកាតព្វកិច្ចបង្ហាញបណ្ណវ៉ាក់សាំងកូវីដ១៩ ឬបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឬលិខិតបញ្ជាក់ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ រាល់ពេលចេញចូល គ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋានានា ក្នុងរាជធានីភ្នំពេញ ។
វិធានការនេះសំដៅ បង្កើនប្រសិទ្ធភាពឲ្យកាន់តែ ប្រសើរឡើង នូវការគ្រប់គ្រងការរីករាលដាល នៃជំងឺកូវីដ១៩ សំដៅបង្កើតឲ្យបាន“ភាពស៊ាំក្នុងសហគមន៍ រឹងមាំពិតប្រាកដមួយ ទប់ទល់នឹងជំងឺរាតត្បាត សកលកូវីដ១៩” ជាពិសេសមេរោគបំប្លែងថ្មី ប្រភេទដែលតាក៏ដូចជាដើម្បីត្រៀមលក្ខណៈ សម្រាប់ការរស់នៅជាមួយ ជំងឺកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ឈានទៅរកការបើក ដំណើរការឡើងវិញលើគ្រប់វិស័យ នាពេលឆាប់ៗខាងមុខនេះ។



