ក្នុងនាមខ្ញុំបាទ ជាជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ខ្ញុំបាទ សូមគាំទ្រទាំងស្រុង ចំពោះសម្តេចប្រមុខដឹកនាំ ដែលបានលើកសំណើសុំ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដេីម្បីកំណត់ច្បាស់ ចំពោះមុខតំណែងមន្រ្តី ដែលមានសញ្ជាតិ២ មិនអាចកាន់តំណែងកំពូល ទាំង៤ ដូចជា: ១)នាយករដ្ឋមន្រ្តី ២)ប្រធានរដ្ឋសភា ៣)ប្រធានព្រឹទ្ធសភា និង ៤)ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានស្នើសុំទៅរដ្ឋសភា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃទី ៨ តុលា ព្រឹកមិញ។
ពិតប្រាកដណាស់ ចំពោះបុគ្គលមានសញ្ជាតិ២ គឺមានឱកាសច្រើនជាង អ្នកដែលមានសញ្ជាតិតែ១ ហើយក៏មិនសូវហ៊ានបូជាលះបង់ខ្ពស់ សម្រាប់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋពិតប្រាកដ ដូចអ្នកមានសញ្ជាតិតែ១ ដូចយើងបានឃើញស្រាប់ហើយ។
ខ្ញុំមានជំនឿថា បន្ទាប់ពីរដ្ឋសភា អនុម័តនៅក្នុងច្បាប់កំពូលផ្លូវការរួចហើយ គឺប្រាកដជាធានា បាននូវផលប្រយោជន៍ជាតិ ឧត្តុង្គឧត្តមយូរអង្វែង ដែលបង្ការទប់ស្កាត់មិនអនុញ្ញាត អោយមានមន្រ្តីសញ្ជាតិបរទេសពីរបី កាន់មុខតំណែងកំពូលទាំង៤ ដែលអាចបង្កគ្រោះថ្នាក់ ធ្វើអោយប៉ះពាល់ធ្ងន់ធ្ងរ ដល់សន្តិភាព និងផលប្រយោជន៍ប្រទេសជាតិ។
ខ្ញុំបាទសូមគោរពអរគុណ ចំពោះសម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសដល់ ខ្ញុំបាទផ្ទាល់និងមន្រ្តីជាច្រើនទៀត ដែលមានសញ្ជាតិ២បានចូលរួមចំណែក បម្រើផលប្រយោជន៍ ប្រជាពលរដ្ឋនិងសង្គមជាតិ។
អរគុណសន្តិភាព❤️️?
(ហ្វេសប៊ុកផេក ដួង តារា)