ព័ត៌មានជាតិ

លោក សយ សុភាព រំលឹកបន្ទូលសម្ដេចក្រុមព្រះថា ប្រទេសរបបសភានិយម មិនចាំបាច់កំណត់អាណត្តិ នាយករដ្ឋមន្ត្រី

ភ្នំពេញ៖ ប្រធានសមាគមសារព័ត៌មាន កម្ពុជា-ចិន លោក សយ សុភាព បានរំលឹកពីសម្តេចក្រុមព្រះ ពេលព្រះអង្គ គង់ជាព្រះប្រធានរដ្ឋសភា ដោយព្រះអង្គធ្លាប់មានព្រះបន្ទូលថា ប្រទេសរបបសភានិយម មិនចាំបាច់កំណត់អាណត្តិ នាយករដ្ឋមន្ត្រីឡើយ។

យោងតាមគេហទំព័រហ្វេសប៊ុក នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២១ លោក សយ សុភាព បានសរសេរថា «ខ្ញុំបានសួរសំណួរបែបនេះយូរហើយ ចំពោះសម្តេចក្រុមព្រះ ពេលព្រះអង្គគង់ជា ព្រះប្រធានរដ្ឋសភា។ ព្រះអង្គ ធ្លាប់បានមានព្រះបន្ទូលថា ប្រទេសរបបសភានិយម គេមិនចាំបាច់កណត់ អណត្តនាយករដ្ឋមន្ត្រីទេ»។

លោក សយ សុភាព បានបន្ដថា លោក កឹម សុខា និងអង្គការក្រៅរដ្ឋាភិបាល ខ្លះធ្លាប់បានលើកឡើង នូវការកំណត់អាណត្តិនាយករដ្ឋមន្ត្រី តែ២ដងសម្រាប់ នាយករដ្ឋមន្រ្តី។ លោកថា អ្នកវិគាគខ្លះឌឺវិញថា មកពីបក្សពួកខ្លួនមិនមានសម្ថភាព ជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ទើបបានរកវិធីកំណត់អាណត្តិ នាយករដ្ឋមន្ត្រី។

លោក បានបន្ថែមថា ចាប់តាំពីពេលមានគំនិតទុច្ចរិត នយោបាយអាក្រក់នោះមក គណបក្សប្រជាជនកម្ពុជា តែងតែបញ្ជាក់ពីភក្តីភាព ចំពោះមេដឹកនាំដោយបាន បញ្ជាក់នៅក្នុងសេចក្តីរបស់បក្សថា «គាំទ្រសម្តេច ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី គ្រប់អាណត្តិជារៀងរហូត»។

លោក បានបញ្ជាក់ថា ដូច្នេះចម្លើយ ប្រសិនបើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត ច្បាស់ណាស់ សម្តេច ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី។ ចុះចំណែក អ្នកផ្សេងវិញហ៊ានទេ បើខ្លួន ដឹកនាំបក្សប្រកួតចាញ់ ២ អាណត្តិជាប់ៗគ្នា «ហ៊ានលាឈប់ពីប្រធានបក្ស ឬទេ»។ បើអ្នកលាឈប់ហើយ បែទៅជា«ឈប់លាវិញ»។ មិនទាន់ដឹងងុងស្អីផងឈ្លោះគ្នារឿង «តំណែងខ្យល់វល់ពេញហ្នឹង បាត់ទៅហើយ»៕

To Top