ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ជំនួសលោក ងួន រតនៈ ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា តែងតាំងជាអភិបាលខេត្តកំពង់ធំវិញ។
សូមជម្រាបថា ពិធីប្រកាសចូលកាន់មុខតំណែង ជាអភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង នាពេលព្រឹកនេះ ត្រូវបានរៀបធ្វើឡើង នៅសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្រុមប្រឹក្សា អភិបាល អភិបាលរងខេត្ត និងមន្ទីរ-អង្គភាព អាជ្ញាធរជុំវិញខេត្តគ្រប់ជាន់ថ្នាក់ជាច្រើនរូបទៀត ហើយអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវវិធានការណ៍សុខាភិបាល ដើម្បីបង្ការ ការពារជំងឺកូវីដ-១៩៕