ភ្នំពេញ ៖ កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៦៧ តាមលទ្ធផលតេស្ត(PCR) នាក់ទៀត ជាសះស្បើយ ចំនួន៣៩៩នាក់ និងស្លាប់ ចំនួន១៧នាក់។
ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន២៤៨នាក់ និងអ្នកដំណើរពីបរទេស ចំនួន១៩នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១១៥ ៣៣៥នាក់ អ្នកជាសះស្បើយចំនួន ១០៨ ៨០២នាក់ និងអ្នកស្លាប់ចំនួន២ ៥៤៤នាក់៕