ភ្នំពេញ ៖ តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២១ នេះ បានច្រានចោល និង បដិសេធ នូវបណ្ដឹងសុំដោះលែង ស្ថិតនៅក្រៅឃុំ ជាបណ្តោះអាសន្ន របស់ជនជាប់ចោទ ជនជាតិ បែលហ្ស៊ិកម្នាក់ ដែលត្រូវបាន តុលាការដំបូងរាជធានីភ្នំពេញ កាលពីឆ្នាំ ២០១៨ កាត់ទោស ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀន ចំនួនជាងមួយគីឡូក្រាម ពីប្រទេស ប្រេស៊ីល មកកាន់ព្រះរាជាណាចក្រកម្ពុជា ប្រព្រឹត្តនៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីអំឡុងឆ្នាំ ២០១៨ ។
លោកស៊ិន វិសាល ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ទរណ៍ រាជធានីភ្នំពេញ បានអោយដឹងក្នុងអង្គសវនាការ ថា ជនជាប់ចោទរូបនេះ មានឈ្មោះ TANGUY EDDIE J TALLER ភេទ ប្រុស អាយុ ៣៧ ឆ្នាំ ជាជនជាតិ បែលហ្ស៊ិក ។
លោកចៅក្រមបានថ្លែងថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ធ្នូ ឆ្នាំ ២០១៨ ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ អស់់មួយជីវិត ឆ្នាំ និង ពិន័យជាប្រាក់ចំនួន ៨០លានរៀល សម្រាប់ បង់ចូលថវិការដ្ឋ ។
តែជនជាប់ចោទ បានប្តឹងជំទាស់មកសាលា ឧទ្ទរណ៍ រាជធានីភ្នំពេញ ។ តុលាការឧទ្ធរណ៍ បានតម្កល់ទណ្ឌកម្ម របស់គាត់ រក្សាទុក ដដែល កាលពីថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០២០។ គាត់បន្តប្តឹងសារទុក្ខទៅតុលាការកំពូល ។
ក៏ប៉ុន្តែខណៈដែលគាត់កំពុង តែរងចាំស្វែងរកយុត្តិធម៌ និង ការជំនុំជម្រះបណ្តឹងសារទុក្ខរបស់គាត់ នៅតុលាការកំពូល, ជនជាប់ចោទ ក៏បានដាក់ពាក្យស្នើសុំទៅ តុលាការឧទ្ទរណ៍រាជធានីភ្នំពេញ និង សុំ ដោះលែងស្ថិត នៅក្រៅឃុំជាបណ្តោះអាសន្ន ។
ជនជាប់ចោទត្រូវបានជាប់ចោទពីបទ: ដឹកជញ្ជូន និង ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន តាមមាត្រា ៤០ នៃ ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និង ត្រូវបាន ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០១៨ តាមចម្លើយឆ្លើយដាក់បន្ទុក របស់ជនជាប់ចោទឈ្មោះ David Cartry ដែលត្រូវ បានចាប់ខ្លួន កាលពីថ្ងៃ០៦ ខែ មករា ឆ្នាំ ២០១៨ នៅចំណុច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ( សមត្ថកិច្ចនគរបាល រឹបអូសបាន ថ្នាំងញៀន ប្រភេទកូកាអ៊ិន ជាមួយមួយគីឡូក្រាម )និង ដែលត្រូវបាន តុលាការកាត់ទោស ដាក់ពន្ធនាគារកំណត់ អស់មួយជីវិតផងដែរ។
ពេលសវនាការ ជនជាប់ចោទ ឈ្មោះ TANGUY EDDIE J TALLER បាននិយាយថា មូលហេតុដែលគាត់ ដាក់ពាក្យប្តឹងសុំដោះ ស្ថិតនៅក្រៅបណ្តោះអាសន្ន ដោះលែង រូបគាត់ នៅក្រៅឃុំជា បណ្តោះអាសន្ន ពីព្រោះ គាត់មានកូន ដែលទើបមានមាន អាយុ ២ខួបជាង និង មានឪពុក និង ម្តាយ របស់គាត់ ចាស់ជរា និង មានជម្ងឺរំារ៉ៃ ប្រចាំកាយទៀតផង ដែលត្រូវការគាត់ ជាចាំបាច់ ដើម្បីថែទាំ និង ចិញ្ចឹមបីបាច់រក្សា។
ម្យ៉ាងវិញទៀត, គាត់គឺជាជនរងគ្រោះ, មិនដឹង ឬ បានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់រូបគាត់នោះឡើយ៕
ដោយ រស្មី អាកាស