ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ថ្មី ជំនួសលោក ជាវ តាយ ដែលត្រូវបាន ព្រះមហាក្សត្រ តែងតាំងជាអភិបាល ខេត្តពោធិ៍សាត់ ជំនួសលោក ម៉ៅ ធនិន វិញ ៕