ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ខេត្តស្វាយរៀង សហការជាមួយកម្លាំងសមត្ថកិច្ច នគរបាលក្រុងបាវិត កាលពីព្រឹកថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២១ បានឃាត់ខ្លួន យុវជនសង្ស័យជនជាតិវៀតណាម និងខ្មែរ ចំនួនពីរនាក់ ខណៈដែល ពួកគេបានប៉ុនប៉ង ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ពីកម្ពុជាឆ្ពោះទៅ កាន់ប្រទេសវៀតណាម ប្រព្រឹត្តនៅក្នុងភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
មន្ដ្រីនគរបាលប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង២នាក់ មាន ឈ្មោះ ទី១-ឈ្មោះ ឡេ វ៉ាន់ថ ភេទ អាយុ ១៨ឆ្នាំ ជនជនជាតិវៀតណាម មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ទី២- ឈ្មោះ ប៉ូ ប្រុសម៉ៅ អាយុ ១៧ឆ្នាំ ភេទប្រុស ជនជាតិខ្មែរ មុខរបរជាងឈើ មានទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ចំណែកឯ វត្ថុតាងដែល កម្លាំងសមត្ថកិច្ចនគរបាល ដកហូកបាន ពីពួកគេ រួមមាន ៖ -គ្រឿងញៀនចំនួន២១កញ្ចប់(ធំ) មានទម្ងន់ ២០៥៧០,៧២ក្រាម (ជាង២គ.ក), អាវុធខ្លីម៉ាកK54 ចំនួន១ដើម, បង់គ្រាប់ចំនួន១ និង គ្រាប់ចំនួន៨គ្រាប់, ទូរស័ព្ទដៃចំនួន២គ្រឿងនិងម៉ូតូម៉ាកក្លីកចំនួន ១គ្រឿង។
បច្ចុប្បន្ននេះ, ពួកគេទាំង២ និង វត្ថុតាង ត្រូវបានបញ្ជូន ទៅឃាត់ខ្លួន និង រក្សាទុក ជាណ្តោះអាសន្ន នៅឯស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវីធីច្បាប់៕ ដោយ រស្មី អាកាស