នយោបាយ

ស្ថានទូតចិន ប្រចាំកម្ពុជាបង្ហាញ ការចងចាំ ព្រះបរមរតនកោដ្ឋ ជារៀងរហូត (Video)

ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំកម្ពុជា បានបង្ហាញ ការចងចាំជានិច្ចចំពោះ ព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ជារៀងរហូត។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា បានសរសេរថា «យើងខ្ញុំទាំងអស់គ្នាចងចាំ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជារៀងរហូត»។

សូមរំលឹកថា នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺជាថ្ងៃគម្រប់ខួប ៩ឆ្នាំ ដែលព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលព្រះទិវង្គត កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។

ជាងនេះទៅទៀត ប្រជារាស្រ្តខ្មែរទូទាំងប្រទេស មានក្ដីអាលោះអាល័យ និងសម្តែងនូវការគោរពដឹងគុណ ដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលបានលះបង់ និងបូជាព្រះកាយពលដ៏ធំធេង ចំពោះជាតិមាតុភូមិកម្ពុជា ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top