ព័ត៌មានជាតិ

តួកគី កំពុងស្វែងរក ភេវរករ ១២៦នាក់ ដែលនឹងរៀបចំ ផែនការវាយប្រហារ

បរទេស៖ កងកម្លាំងសន្តិសុខ នៃប្រទេសតួកគី កាលពីព្រឹកថ្ងៃសុក្របានបើកបេសកកម្ម ស្វែករកក្រុមជនភេវរករ ដែលមានចំនួនប្រមាណជា១២៦នាក់ ដែលបានរៀបចំផែនការ ដើម្បីវាយប្រហារភេវរកម្មមកលើប្រទេសរបស់ខ្លួន។

ការប្រកាសបញ្ជាចេញពី ព្រះរាជអជ្ញានៃរដ្ឋធានីក្រុងអ៊ីស្តង់ប៊ូល បានអនុញ្ញាតិឲ្យក្រុមអង្គភាពប៉ូលីស បង្ក្រាបភេវរកម្មដើម្បីចាប់ផ្តើមបេសកកម្មរបស់ខ្លួន នៅតាមបណ្តាខេត្តចំនួន១៦ ដើម្បីស្វែងរកក្រុមជនសង្ស័យទាំងនោះ។

ក្រុមភេវរកម្មដែលជនសង្ស័យទាំងនោះ ត្រូវបានគេដឹងដែរថា គឺបានទទួលការហ្វឹកហាត់អាវុធ បានយ៉ាងល្អព្រមទាំង ការហ្វឹកហាត់ពីរបៀបរៀបចំផែនការក្នុង ការវាយប្រហារផងដែរ។

យោងតាមការបញ្ជាក់ របស់ប្រភពព័ត៌មានក្នុងស្រុក បានឲ្យដឹងដែរថាមកដល់ពេលនេះ មនុស្សប្រមាណជា ៥៤នាក់ដែលត្រូវបានចាប់ខ្លួន ខណៈដែលចំនួននៅសេសសល់ កំពុងត្រូវបានបន្តតាមចាប់នៅឡើយ៕

ប្រែសម្រួល៖ ស៊ុន លី

To Top