ភ្នំពេញ៖ នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងរៀបចំកម្មវិធី MPWT LIVE SHOW ក្រោមប្រធានបទ «ឈ្វេងយល់ពី កត្តាសំខាន់ៗ និងសញ្ញាចរាចរណ៍សំខាន់ៗ ដើម្បីរួមចំណែកធ្វើឲ្យថ្ងៃនេះថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍» ដោយមានការអញ្ជើញ ចូលរួមពីវាគ្មិនកិត្តិយស លោកស្រី មឹន មាណវី រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក។
តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី១៩ តុលា នេះ ក្រសួងសាធារណការ បានបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋ អាចធ្វើការសួរសំណួរ ដោយទម្លាក់ចូលក្នុងខមិន (Comment) ខាងក្រោម ដើម្បីជ្រើសរើសមកឆ្លើយតបជូន ក្នុងកម្មវិធីផ្សាយផ្ទាល់ លើហ្វេសប៊ុក ក្រសួងសាធារណការ» ៕

 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									