ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេច ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល។
សូមជម្រាបថា ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និងមានអនុប្រធាន សមាជិក ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី និងរដ្ឋមន្ត្រី នៃបណ្តាក្រសួងស្ថាប័ននានាជាច្រើនរូប៕



