ព័ត៌មានជាតិ

សម្ដេចតេជោ កំពុងដឹកនាំ កិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ត្រី

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បាន និង កំពុងអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សម្រាប់របៀបវារៈនៃកិច្ចប្រជុំ នាសប្តាហ៍នេះមានដូចខាងក្រោម៖
១- សេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២២។
២- សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកាទូទៅ របស់រដ្ឋសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២០។
៣- បញ្ហាផ្សេងៗ សំណើរសុំការយល់ព្រម លើពិធីសារអាស៊ាន ស្តីពីការពង្រឹងយន្តការ ដោះស្រាយវិវាទ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top