ព័ត៌មានជាតិ

ឆ្នាំ២០២២ រាជរដ្ឋាភិបាល គ្រោងចំណាយថវិកា ជិត៨ពាន់លានដុល្លារ និងរកចំណូលជាង ៦ពាន់លានដុល្លារ (Video)

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចំណាយថវិកា ចំនួន ៣២ ៥៧៦ ៨៦៦លានរៀល (ប្រហែលជាង៧៩០០លានដុល្លារ) និងរកចំណូលឱ្យបាន ចំនួន ២៥ ៥៩៤ ៣៦៦លានរៀល (ប្រហែលជាង៦២០០លានដុល្លារ) ក្នុងឆ្នាំ២០២២ ខាងមុខនេះ។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបញ្ជាក់ថា « នៅឆ្នាំ២០២២ រាជរដ្ឋាភិបាលមានយុទ្ធសាស្ត្រកំណត់ចំណាយថវិកាថ្នាក់ជាតិ សរុបឱ្យស្ថិតក្នុងកម្រិតចំនួន ៣២ ៥៧៦ ៨៦៦លានរៀល (ប្រហែលជាង៧៩០០លានដុល្លារ [អត្រាប្តូរប្រាក់១ដុល្លារ=៤១០០រៀល]) ត្រូវជា ២៦.៤%នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ដែលកើនឡើង ៦.៨% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១»។

សេចក្ដីព្រាងច្បាប់បន្តថា «ជាមួយគ្នានេះ ឆ្នាំ២០២២ រាជរដ្ឋាភិបាលគ្រោងប្រមូលចំណូលក្នុងប្រទេសថវិការដ្ឋ ឲ្យត្រូវបានចំនួន ២៥ ៥៩៤ ៣៦៦លានរៀល (ប្រហែលជាង៦២០០លានដុល្លារ[អត្រាប្តូរប្រាក់គិត១ដុល្លារ=៤១០០រៀល]) ត្រូវជា ២០.៦១% នៃផ.ស.ស ដែលមានការកើនឡើង ១៩.៣% ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២១»។

To Top