ព័ត៌មានជាតិ

គណៈរដ្ឋមន្រ្តីអនុម័ត ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជានៅព្រឹកថ្ងៃ២២ តុលានេះ បានអនុម័តយល់ព្រមលើ “ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទ” ។

ពិធីសារអាស៊ានស្តីពីការពង្រឹងយន្តការដោះស្រាយវិវាទមានគោលបំណង មានគោលបំណងបង្កើនប្រសិទ្ធភាពយន្តការដោះស្រាយវិវាទក្នុងក្របខណ្ឌអាស៊ាន និងដាក់បញ្ចូលនូវបញ្ញត្តិស្តីពីនីតិវិធីពិសេសសម្រាប់រដ្ឋសមាជិកអភិវឌ្ឍតិចតួចផងដែរ។ ពិធីសារថ្មីនេះ មានសារៈសំខាន់ក្នុងការបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់រដ្ឋសមាជិកអាស៊ាន ដើម្បីពង្រឹងដោះស្រាយវិវាទដែលមានពាក់ព័ន្ធនឹងរដ្ឋសមាជិកអភិវឌ្ឍន៍តិចតួច៕

To Top