ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឱ្យដឹងថា យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថ នឹងដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ដែលផុតកំណត់ប្រើប្រាស់ ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងក្នុងសារមន្ទីរ របស់កងរាជអាវុធហត្ថ។
ឧត្តមសេនីយ៍ត្រី អេង ហ៊ី បញ្ជាក់ថា ការចល័តក្បួននេះ នឹងចេញដំណើរពីមុខ ព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង តាមផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវជាតិលេខ៥ និងផ្លូវលេខ៤៤។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មាន មេត្តាជ្រាប និងសូមអធ្យាស្រ័យចំពោះចរាចរណ៍ក្នុងការធ្វើដំណើរ៕