ព័ត៌មានជាតិ

លោក សុខ ឥសាន ៖ ការខ្ចីបំណុលពីបរទេស ដើម្បីអភិវឌ្ឍន៍ជាតិ គឺជាការចាំបាច់

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា “ការខ្ចីប្រាក់ពីបរទេស ដើម្បីអភិវឌ្ឍន៍ប្រទេស គឺជាការចាំបាច់ និងត្រឹមត្រូវតាមសំណូមពរត្រូវការ”។

ការថ្លែងរបស់លោកនេះ បន្ទាប់ពីមានមតិលើកឡើងថា ការខ្ចីបំណុលបរទេសជាបន្តបន្ទាប់អាចធ្វើឲ្យ ប្រជាពលរដ្ឋមានក្ដីព្រួយបារម្ភ ដូច្នេះរាជរដ្ឋាភិបាលគួរពន្យល់ឲ្យបានច្បាស់លាស់ អំពីការខ្ចីប្រាក់នេះ ។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ គឺរាជរដ្ឋាភិបាលគ្រោងខ្ចីពីដៃគូអភិវឌ្ឍន៍ជាង ២ពាន់លានដុល្លារ ខណៈគិតត្រឹមដើមឆ្នាំ២០២១ កម្ពុជាមានបំណុលសាធារណៈក្រៅប្រទេសជាង ៩ពាន់លានដុល្លារ ។

ជាមួយគ្នានេះដែរ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា មានគម្រោងចំណាយ ជាង៧៩០០លានដុល្លារ និងប្រកាសរកចំណូល ឲ្យបានជាង៦២០០លានដុល្លារ ៕

To Top