ភ្នំពេញ: សាលាដំបូង រាជធាមកនីភ្នំពេញ នៅព្រឹកថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០២១ បានជំនុំជំរះលើកបណ្តឹងឧទ្ធរណ៍ របស់ជនជាប់ចោទ ឈ្មោះ រ៉ុង ឈុន និងគូកនចំនួន២នាក់ទៀត ក្រោមការចោទប្រកាន់ ពីបទញុះញុង បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធបញ្ហាព្រំដែនកម្ពុជា-វៀតណាម ប្រព្រឹត្ត នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងខែ កញ្ញា ឆ្នាំ ២០២០ ។
លោកយន់ ណារ៉ុង ជាចៅប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានថ្លែងអោយដឹងថា នៅក្នុងអង្គសវនាការថា នៅក្នុងរឿងក្តីព្រហ្មទណ្ឌនេះ ជនជាប់ ឈ្មោះ រ៉ុង ឈុន អាយុ ៥១ឆ្នាំ អតីតជាគ្រូបង្រៀនឯករាជ្យ និងជាតំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសហភាពសហជីពកម្ពុជា ត្រូវសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៨ ខែ សីហា ឆ្នាំ ២០២១ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២ ឆ្នាំ និង ពិន័យប្រាក់ចំនួន ២ លានរៀល។
ចំណែកឯ ជនជាប់ចោទ២នាក់ទៀត មាន ឈ្មោះ តុល និមល ភេទប្រុស អាយុ ៤០ ឆ្នាំ និង ឈ្មោះ ស កណ្ណិការ ភេទ ស្រី អាយុ ៣៧ ឆ្នាំ ( ជាគូកន) ត្រូវបានតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ២០ ខែ និង ពិន័យប្រាក់ក្នុងម្នាក់ៗ ២លានរៀល។
តុលាការរាជធានីភ្នំពេញ ក៏បានបង្គាប់ឱ្យពួកគេទាំង៣នាក់ រួមគ្នា សងថ្លៃសំណងជម្ងឺចិត្ដ ចំនួន ៤០០ លានរៀល (ប្រមាណ ១០ម៉ឺន ដុល្លារអាមេរិក) អោយទៅគណៈកម្មាធិការកម្ពុជា ដែលជាភាគី ដើមបណ្ដឹងនៅតែក្នុងរឿងក្តី។
តែជនជាប់ចោទទាំង៣នាក់ បានប្តឹងជំទាស់នឹងសេចក្តីសម្រេចរបស់តុលាការរាជធានីភ្នំពេញ មកកាន់ សាលាឧទ្ទរណ៍ ។
លោកចៅក្រមបានន្ថែមថា ជនជាប់ចោទទាំង៣នាក់ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ” ញុះញង់ឲ្យមានប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍បណ្ដាលឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម ” តាមបញ្ញតិមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ ព្រះរាជាណាចក្រកម្ពុជា។
ពួកគេត្រូវបានចាប់ខ្លួនកាលនៅក្មេងអំឡុង ឆ្នាំ២០២០ ជាប់ទាក់ទងនឹង ការចេញសេចក្តីថ្លែងការណ៍ ពាក់ព័ន្ធបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម ដោយលោក រ៉ុង ឈុន លើកឡើងថា ការបោះបង្គោលព្រំដែនលេខ១១៤ ដល់១១៩ នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មានភាពមិនប្រក្រតី ដែលធ្វើឲ្យពលរដ្ឋបាត់បង់ដី ទៅភាគីវៀតណាមជាច្រើនរយហិកតា ដែលជាព័ត៌មានមិនពិត និងបំផ្លើស ដែលមានចេតនាទុច្ចរិត និង ធ្វើឱ្យមហាជនយល់ច្រឡំ ឬ យល់ខុស អំពីការដោះស្រាយបញ្ហាព្រំដែនកម្ពុជា ជាមួយនឹងប្រទេស ជិតខាង។
នៅពេលសវនាការ, ជនជាប់ចោទទាំង៣ នាក់ ដែលមានវត្តមាននៅក្នុង សវនាការ បានឆ្លើយបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ពួកគេ ដូចបទចោទខាងលើ និង ការកាត់ទោសពួកគេអោយមានទោស អំពើសំណាក់លោកចៅក្រម នៃ សាលាដំបូងរាជធានីភ្នំពេញ។
ពួកគេនិយាយថា នៅក្នុងករណីនេះ គឺ ពួកគាត់ គ្រាន់តែបានបញ្ចេញមតិ ឬ យោបល់ ដែលត្រូវបានធានា ដោយរដ្ឋធម្មនុញ្ញកម្ពុជា និង ជាតិ និង ច្បាប់អន្តរជាតិ ក្នុងនាមជាពលរដ្ឋដែល មានសិទ្ធិ និយាយស្តី តែប៉ុណ្ណោះ។ និង មានចេតនា ញុះញង់ ឬ ប្រឆាំងនឹងរដ្ឋាភិបាលនោះទេ។
ពួកគេបានសំណូមពរដល់ចៅក្រមប្រឹក្សាជំនុំជម្រះ សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ សូមមេត្តាជួយផ្តល់យុត្តិធម៌, សម្រេចបដិសេធ សាលក្រមរបស់តុលាការរាជធានីភ្នំពេញ និង ដោះលែង ពួកគាត់ អោយមានសេរីភាពឡើងវិញ។
សាលាឧទ្ទរណ៍ រាជធានីភ្នំពេញនឹងប្រកាសសាលដីកា លើសំណើរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១២ ខែ វិច្ឆិកា ឆ្នាំ ២០២១ ៕
ដោយ រស្មី អាកាស