ព័ត៌មានជាតិ

រដ្ឋមន្ត្រីការ បរទេសចិន និងក្រិកជួប ពិភាក្សាគ្នា ដើម្បីបង្កើន ទំនាក់ទំនងទ្វេភាគី

បរទេស៖ រដ្ឋមន្ត្រីការបរទេសប្រទេសចិនលោក Wang Yi នៅព្រឹកថ្ងៃពុធនេះបានជួបពិភាក្សា ការងារដោយផ្ទាល់ជាមួយនឹង រដ្ឋមន្ត្រីការបរទេសនៃប្រទេសក្រិកនៅក្នុងអំឡុងពេលទស្សនកិច្ចក្នុងទីក្រុង អាតែន។

កិច្ចពិភាក្សាគ្នានេះលើកនេះ ត្រូវបានគេរំពឹងទុកថានឹងធ្វើឡើងដើម្បីបង្កើនកិច្ចទំនាក់ទំនង ទ្វេភាគីរវាងចិននិងក្រិកជាពិសេស គឺដើម្បីបង្កើនចំនួនវិនិយោគ របស់ចិននៅក្នុងប្រទេសក្រិកបន្ថែមទៀតនាពេលខាងមុខ។

គួរឲ្យដឹងដែរថាជំនួបនេះធ្វើឡើង នៅចំពេលដែលក្រិកកំពុងស្ថិតនៅក្នុងស្ថានភាព វិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរអស់រយៈពេលជាង១ទសវត្ស ចុងក្រោយនេះដោយវាបានធ្វើឲ្យខូចខាតសេដ្ឋកិច្ចស្ទើរតែ១ភាគ៤ ហើយកំពុងស្វះស្វែងរកនិងទាក់ទាញវិនិយោគបរទេសឲ្យបានកាន់តែច្រើន
ឡើងមកវិញ៕ ប្រែសម្រួល៖ស៊ុនលី

To Top