ព័ត៌មានជាតិ

មេបញ្ជាការ កងទ័ពជើងគោក ត្រៀមបញ្ជូនក្រុមសង្គ្រោះបន្ថែមទៀត ខណៈទឹកជំនន់ ស្ទឹងព្រែកត្នោត នៅតែបន្ត គំរាមកំហែង

ភ្នំពេញៈ​ នៅយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក បានដាក់បទបញ្ជាដល់ក្រុមសង្គ្រោះ ចំនួន២បន្ថែមទៀត​ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងរងការលិចលង់​ ដោយទឹកជំនន់ នៅក្នុងនោះមានក្រុមសង្គ្រោះ៧១១ នៃពលតូចលេខ៧០ និងកងសង្គ្រោះ៧០៦ របស់យោធភូមិភាគពិសេស ខណៈដែល កងសង្គ្រោះលេខ៩១១ នៃបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក កំពុងជាប់ដៃជួយសង្រ្គោះបងប្អូនប្រជាពលរដ្ឋ​ ក្នុងខណ្ឌកំបូល។

សូមជម្រាបថា នៅចំពោះមុខ ស្ថានភាពជំនន់ទឹកស្ទឹងព្រែកត្នោត ដែលបានវាយលុកក្នុងខណ្ឌមួយចំនួន​ ក្នុងរាជធានីភ្នំពេញ គឺត្រូវបានប្រមុខថ្នាក់ដឹកនាំ បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់សុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ យ៉ាងណាមិញគេឃើញមាន អាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ច​ កំពុងតែតាមដានយកចិត្តទុកដាក់ ដោយមានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងការត្រៀមជួយសង្រ្គោះប្រជាពលរដ្ឋ​ ក្នុងករណីទឹក នៅតែបង្កគំរាមកំហែង​ ដែលអាចបង្កគ្រោះថ្នាក់​ ជាយថាហេតុណាមួយ៕

To Top