ព័ត៌មានជាតិ

សម្តេចតេជោ ស្នើលោក ពូទីន បន្តជួយកម្ពុជា លើផ្នែកមួយចំនួនទៀត

ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ីលើកទី៤ នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើឲ្យលោក វាល្លាឌីមា ពូទីន ប្រធានាធិបតីរុស្ស៊ី បន្តជួយកម្ពុជា លើផ្នែកមួយចំនួនទៀត ។

ផ្នែកមួយចំនួនដែលសម្តេចតេជោ ស្នើឲ្យរុស្ស៊ីបន្តផ្ដល់ជំនួយនោះ រួមមាន ៖ ការបណ្ដុះបណ្ដាល ក្នុងការប្រយុទ្ធ ប្រឆាំងភេរវកម្ម , ជួយគាំទ្រ ចំពោះការចរចាកម្ពុជា និងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី ដែលកំពុងជំរុញ នូវកិច្ចចរចាបណ្ដុះបណ្ដាល លើមន្ត្រី របស់កម្ពុជាទៅលើវិស័យផ្សេងៗ ជាពិសេសទៅលើវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។

ក្រៅពីនេះ សម្ដេចក៏ស្នើរុស្ស៊ី បន្តការគាំទ្រអាស៊ាន និងកិច្ចសហប្រតិបត្តិការសៀងហៃ។

ជាមួយគ្នានេះ លោកប្រធានាធបតី បានលើកឡើងថា រុស្ស៊ីប្រកាសគាំទ្រតួនាទីស្នូល របស់អាស៊ាន នៅក្នុងយន្តការអាស៊ាន បង្កើតឡើងដូចជា វេទិកាកិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ការពារជាតិបូកជាដើម ។ ប្រធានាធិបតី ក៏បានស្គាល់ប្រមុខរដ្ឋាភិបាល អាស៊ាន និងបានធ្វើការងារជាច្រើនជាមួយនឹងអាស៊ានផងដែរ ហើយពិតជារីករាយ នៅក្នុងទំនាក់ទំនងស៊ីជម្រៅជាមួយ នឹងអាស៊ាន ។
ប្រធានាធិបតីរុស្ស៊ី បានចាត់ទុកថា កិច្ចការងារដែលត្រូវធ្វើគឺការបន្តស្ថេរភាព សន្តិសុខក្នុងតំបន់ នឹងបន្តជំរុញ កិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ៕

To Top