នយោបាយ

ទំនាក់ទំនង រវាងកម្ពុជា និងចិន ជួយកម្ពុជា សម្រេចបាន នូវអត្រាចាក់វ៉ាក់សាំង ជំងឺកូវីដ១៩ខ្ពស់

តាមដណឹង នៃស្ថានីយវិទ្យុសាធារណៈ របស់ប្រទេសអាមេរិក ហៅកាត់ NPR ឱ្យដឹងថា កម្ពុជាជាប្រទេសមានអត្រា​ ចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ខ្ពស់ទីពីរក្នុងចំណោម ប្រទេសអាស៊ីអាគ្នេយ៍ អត្រាចាក់វ៉ាក់សាំង របស់កម្ពុជាខ្ពស់ ជាងប្រទេសជាច្រើន ដូចជាអាមេរិកជាដើម ។

តាមការពិនិត្យអង្កេត បានបង្ហាញឱ្យឃើញថា គិតមកទល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នៅកម្ពុជា មានប្រជាពលរដ្ឋ លើសពី៨០ភាគរយ បានសម្រេចការចាក់វ៉ាក់សាំង រីកឯអាមេរិកវិញ មានអត្រាត្រឹមតែ ៥៤.៤ភាគរយប៉ុណ្ណោះ ។

ក្នុងនាមជា “មិត្តដែកថែប” របស់កម្ពុជា ប្រទេសចិន បានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ជាច្រើនដល់កម្ពុជាជាបន្តបន្ទាប់ ក្រុងភ្នំពេញរាជធានីកម្ពុជា ដែលមានអ្នកក្រុង ប្រហែល២លាននាក់ ត្រូវគេចាត់ទុកថា ជារដ្ឋធានី ដែលមានអត្រាចាក់វ៉ាក់សាំងខ្ពស់បំផុត នៅលើ ពិភពលោក ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា “ក្រោមជំនួយពីមិត្តចិន កម្ពុជា នឹងបង្កើត ជារបាំងភាពស៊ាំសហគមន៍ រំពឹងទុកអាចដំណើរការឡើងវិញជាបណ្តើៗ នូវសកម្មភាពសង្គម និងសេដ្ឋកិច្ច ក្នុងរយៈពេលដ៏ខ្លីខាងមុខ” ៕

To Top