ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១នេះ បានឆ្លៀតពេលហាត់ប្រាណ ដោយការធាក់កង់ ក្រោយខកខាន ក្នុងអំឡុងចូលរួមកិច្ចប្រជុំអាស៊ាន៣ថ្ងៃ។
តាមរយៈ គេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ប្រជុំអាស៊ាន៣ថ្ងៃ ជាប់គ្នាពុំមានពេល ហាត់ប្រាណសោះ។ ថ្ងៃនេះឆ្លៀតពេលហាត់ប្រាណ ដោយការធាក់កង់រយៈពេល ៨០នាទី បានចម្ងាយជាង៥០គីឡូម៉ែត្រ ដោយជិះឡើងទួល ៤អង្សា។ ប្រសិនគិតចម្ងាយផ្លូវ អាចចូលក្នុងដីខេត្ត កំពង់ស្ពឺឬតាកែវ តែទីបំផុតនៅ ផ្ទះតាខ្មៅ សោះ»។
សម្ដេចតេជោថា ល្ងាចថ្ងៃសុក្ររង់ចាំមើលផ្លូវចៅៗមកលេង និងបាយល្ងាចជាមួយគ្នា។ នេះហើយជា រសជាតិនៃជិវិតពេលថ្ងៃរសៀល និងជារសជាតិនៃជិវិតជាជីតារបស់ចៅៗដែល តែងតែនឹកដល់ពួកគេ ដូចពាក្យចាស់ពោល ថា(ស្រឡាញ់កូនមួយ តៅស្រឡាញ់ចៅមួយថាំង)៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999




