ឡុងដ៌៖ ចក្រភពអង់គ្លេស បានគំរាមចាប់ផ្តើមដំណើរការដោះស្រាយវិវាទ និងពិនិត្យមើលសកម្មភាពនេសាទ របស់សហភាពអឺរ៉ុបនៅក្នុងដែនទឹករបស់ខ្លួន ប្រសិនបើប្រទេសបារាំងអនុវត្តទណ្ឌកម្មប្រឆាំងនឹងចក្រភពអង់គ្លេសនៅថ្ងៃទី០២ ខែវិច្ឆិកា។
អ្នកនាំពាក្យរដ្ឋាភិបាលអង់គ្លេស បានធ្វើសេចក្តីប្រកាសបន្ទាប់ពីរដ្ឋមន្ត្រី Brexit របស់ប្រទេសលោក David Frost បានជួបជាមួយអនុប្រធានគណៈកម្មការអឺរ៉ុប Maros Sefcovic នៅទីក្រុងឡុងដ៍ ក៏ដូចជា ជម្លោះ នេសាទ រវាង អង់គ្លេស និង បារាំង អ្នក ទាំងពីរ បាន ពិភាក្សាគ្នា អំពី ពិធីសារ អៀរឡង់ ខាងជើង។

អ្នកនាំពាក្យរូបនេះបានពន្យល់ថា Frost បានដាក់ចេញនូវការព្រួយបារម្ភរបស់ចក្រភពអង់គ្លេសអំពី “វិធានការមិនសមហេតុផល” ដែលបានប្រកាសដោយប្រទេសបារាំង កាលពីដើមសប្តាហ៍នេះ។
ទាំងនេះរួមមានការភ័យខ្លាចថា វិធានការនេះនឹងរំខានដល់ការនេសាទរបស់អង់គ្លេស និងពាណិជ្ជកម្មផ្សេងទៀត គំរាមកំហែងដល់ការផ្គត់ផ្គង់ថាមពល និងរារាំងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។
ការចូលទៅកាន់ដែនទឹករបស់អង់គ្លេសក្រោយ Brexit បានជំរុញឱ្យមានភាពតានតឹងរវាងអង់គ្លេស និងបារាំង។ បារាំងបានចាប់កប៉ាល់នេសាទអង់គ្លេសមួយគ្រឿង ហើយបានផ្តល់ការព្រមានដល់ទូកមួយទៀតនៅព្រឹកថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការគំរាមកំហែងនៃវិធានការសងសឹកប្រឆាំងនឹងឧស្សាហកម្មនេសាទរបស់ចក្រភពអង់គ្លេស និងពាណិជ្ជកម្មផ្សេងទៀត។
ទោះបីជាកិច្ចចរចារវាងអង់គ្លេស និងសហភាពអឺរ៉ុប ស្តីពីពិធីសារអៀរឡង់ខាងជើង មានភាពស្ថាបនាសម្រាប់សប្តាហ៍ទីពីរ ដែលកំពុងដំណើរការក៏ដោយ ភាពខុសគ្នាយ៉ាងសំខាន់នៅតែមានរវាងភាគីទាំងពីរ។ ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង ក្នុងកម្រិតចាំបាច់ សម្រាប់ដំណោះស្រាយយូរអង្វែង៕
ដោយ ឈូក បូរ៉ា
