ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យប្រជាពលរដ្ឋឈប់សម្រាក និងដើរលេង ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

ក្នុងពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ កុមារមានអាយុ៥ឆ្នាំ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ពិធីបុណ្យអុំទូក សពះព្រះខែ អកអំបុក យើងអនុញ្ញាតឲ្យដើរលេង ឈប់ធម្មតា ។ កន្លងទៅ ពេលភ្ជុំ យើងបារម្ភផ្ទុះជំងឺកូវីដ-១៩ ចេញពីវត្ត ។ ចឹងយើងរកវិធីធ្វើយ៉ាងម៉េច ឲ្យដើរលេង ក៏ប៉ុន្ដែអនុវត្តវិធានការសុខាភិបាល»៕
