ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម ដោះស្រាយបញ្ចប់វិវាទរ៉ាំរ៉ៃករណីបើកផ្លូវ មួយកន្លែងប្រើជាសាធារណៈ

កំពង់ចាម ៖ ករណីបើកផ្លូវធ្លា ស្ថិតនៅក្នុងភូមិព្រែកដំបូកលើ ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ដែលជាទំនាស់រាំរៃយូរមកហើយនោះ ត្រូវបានអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា ដឹកនាំកិច្ចប្រជុំ ដោះស្រាយបញ្ចប់នារសៀលថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ ២០២១។

តាមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម ឲ្យដឹងថា ដំណោះស្រាយនេះ គឺក្នុងគោលបំណង ដើម្បីរក្សាការពារផ្លូវធ្លា ជាប្រយោជន៍រួម សម្រាប់ប្រើប្រាស់ជាសាធារណៈ និងគោលបំណងមួយទៀត ចេញប័ណ្ណកម្មសិទ្ធិដីធ្លីជូនបងប្អូនប្រជាពលរដ្ឋនៅតំបន់នោះ ប្រសិនបើទំនាស់នៅតែមាន នោះ ជំនាញសុរិយោដីមិនអាចធ្វើការវាស់វែងជាលក្ខណៈប្រព័ន្ធក្នុងការផ្តល់កម្មសិទ្ធិដីធ្លីជូនបានឡើយ ។

ផ្ទាំងពាណិជ្ជកម្ម

មន្ត្រីដដែលបញ្ជាក់ថា ដំណោះស្រាយនាពេលនេះ គឺទទួលបានលទ្ធផលសុក្រិត យុត្តិធម៌ ស្មោះត្រង់ ស្របតាមគោល ការណ៍ឈ្នះ ឈ្នះ របស់សម្តេចតេជោ ក្រោមកិច្ចសម្របសម្រួល និងដោះស្រាយ ប្រកបដោយភាពប៉ិនប្រសប់ របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត ធ្វើឲ្យភាគីទំនាស់ទំាងសងខាង យល់ព្រមទទួលយកដោយសាទរ និងសន្យាបញ្ឈប់គុំនំ គុំគួន ចង់ចាញ់ឈ្នះគ្នាតទៅទៀត និងរក្សាគ្នាក្នុងនាមជាសាច់ញាតិ ជាអ្នកភូមិផងរបង ជាមួយ និងខិតខំប្រកបរបររកស៊ីទទួលទាន ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជីវភាពគ្រួសារ ឱ្យបានថ្កុំថ្កើង ប្រកបដោយភាពថ្លៃថ្នូរ៕

To Top