ភ្នំពេញៈ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ចូលរួមក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហាន កងទ័ពជើងគោក នៃ កងយោធពល ខេមរភូមិន្ទ នៅខេត្តកំពង់ស្ពឺ, ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។
លោកមេបញ្ជការកងទ័ពជេីងគោក សូមអបអរសាទរ និងជូនពរដល់នាយទាហាន ដែល ទទួលភារកិច្ចថ្មីក្នុងការដឹកនាំអង្គភាពឱ្យ កាន់តែ មានភាព ជោគជ័យ ដែលជា ការចូលរួមចំណែកក្នុងការ ជួយ កសាង ភាព រឹងមាំរបស់កងទ័ព ហើយក៏ជាការផ្តល់នូវទំនុកចិត្ត និងឱកាសដល់នាយទាហាន ក្នុងការចូលរួមដឹកនាំពង្រឹងស្ថាប័ន-កងឯកភាពក្រោមការទទួលខុសត្រូវ ឱ្យបានរឹងមាំ និងរីកចម្រើន ធានាបាននូវសមត្ថភាពពេញលេញក្នុងការបំពេញភារកិច្ចបម្រើប្រជាជន និងការពារជាតិមាតុភូមិរបស់យើង។ ម្យ៉ាងវិញទៀត នេះក៏ជា ការ ទទួលបាននូវឱកាសក្នុងការបង្កើតស្នាដៃសម្រាប់ឱ្យអ្នកជំនាន់ក្រោយមានការចងចាំ និងដើម្បីបង្ហាញសមត្ថភាពដឹកនាំការងារទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលជា បច្ច័យ មួយ យ៉ាង ល្អ ក្នុងការអភិវឌ្ឍអាជីពការងារបន្តរទៅទៀត។ ដូច្នេះហើយ សូមរក្សានូវសាមគ្គីភាព និងសតិអារម្មណ៍ផ្ទៃក្នុងអង្គភាពឱ្យបានល្អ ហើយចងចាំថា សន្តិភាពផ្ទៃក្នុងជាកត្តាចាំបាច់ ណាស់ ក្នុងការ កសាងស្ថាប័ន-អង្គភាពឈានទៅកាន់វឌ្ឍនភាព ។
លោក ចាត់ទុកសាលាហ្វឹកហ្វឺន គឺថ្នាលបណ្តុះបណ្តាលធនធានមនុស្សដ៏មានសារៈសំខាន់សម្រាប់កងទ័ព ក្នុងពេល បច្ចុប្បន្ន និងអនាគត ហើយត្រូវការជាចាំបាច់នូវធាតុផ្សំសំខាន់ៗពីរ៖ ទី(១) គឺជាធាតុរឹង សំដៅ លើ ហេដ្ឋា រចនាសម្ព័ន្ធ និងគ្រឿងបំពាក់នានា និងទី(២) គឺជាធាតុទន់ ហើយជាធាតុចាំបាច់ជាទីបំផុត ព្រោះសំដៅ ទៅលើ គុណភាពនៃកម្មវិធីសិក្សា, សមត្ថភាពរបស់យោធាចារ្យ និងគុណភាពរ បស់គណៈគ្រប់គ្រងប្រកបដោយ ភាពទន់ភ្លន់ ម៉ឺងម៉ាត់ ហើយមានវិន័យតឹងរឹង ក៏ដូចជាគុណភាពនៃ សិក្ខាកាមដែលចូលរួមវគ្គ ហ្វឹកហ្វឺនដើម្បី ក្រេប ជញ្ជក់ នូវចំណេះដឹងយកទៅបម្រើអង្គភាព និងជាផលដល់អនាគតផ្ទាល់ខ្លួន ។ សូមគ្រប់ភាគីពាក់ ព័ន្ធទាំងអស់ បន្តចូល រួម ជួយ កសាង លើកកម្ពស់ថ្នាលបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឲ្យកាន់តែរឹងមាំ រីកចម្រើន ហើយធានា បាននូវគុណភាពនៃបរិមាណ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនីមួយៗ ហើយបន្សល់ជា កេរ ដំណែល យូរឆ្នាំ ដល់កូនចៅជំនាន់ក្រោយៗទៀត។
លោកឧត្តមសេនីយ៍ សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេ ច កិ ត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំក្រសួងការពារ ជាតិ និងអគ្គបញ្ជាការដ្ឋាន ដែលជានិច្ចជាកាលតែងបានយកចិត្តទុកដាក់ និងគិតគូរអំពីសុខទុក្ខរបស់កងទ័ពយើង ព្រមទាំងបាន និងបន្តផ្តល់ជំនួយឧបត្ថម្ភគាំទ្រ ដើម្បីលើកស្ទួយជីវភាព កងទ័ពឱ្យបានល្អប្រសើរ។ ជាមួយគ្នាដែរ សូមកោត សរសើរ និងថ្លែងអំណរគុណ ស្ថាប័ន-អង្គភាពសម្ព័ន្ធមេត្រីភាព, បណ្តាក្រសួង-ស្ថាប័នជាតិ, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងសប្បុរសជនទាំងអស់ ដែលតែងបានផ្តល់នូវកិច្ចសហការស្អិតរមួត និងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌល ហ្វឹកហ្វឺន កងទ័ពជើងគោក ក្នុងបុព្វហេតុនៃការជ្រោមជ្រែងដល់ខឿនអប់រំបណ្តុះបណ្តាល កងទ័ពនៃកងយោធ ពលខេមរ ភូមិន្ទ ។
លោកម៉ាណែត ស្នេីសូមនាយហាន នាយទាហានរង ពលទាហានគ្រប់ ជាន់ថ្នាក់ បន្តអនុវត្តតាមវិធាន ៣កុំ ៣ការពារ និងរាល់វិធានសុខា ភិបាលទាំងឡាយក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ហើយទាមទារឲ្យ មានភាពម្ចាស់ ការទទួលខុសត្រូវខ្ពស់ក្នុង ការថែ រក្សា សុខភាព ផ្ទាល់ខ្លួន ក៏ដូចជាក្រុមគ្រួសារ, សហគមន៍ និងអង្គភាពពីការរាតត្បាត និងផលប៉ះពាល់នៃជំងឺនេះ៕