ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឱ្យបើកដំណើរការ អាជីវកម្មបៀរហ្គាឌិន ឡើងវិញ នៅទូទាំងប្រទេស ដោយត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាម វិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់អាជីវកម្ម បៀរហ្គាឌិន និងត្រូវតាមដានត្រួតពិនិត្យ សកម្មភាពអាជីវកម្មជាប្រចាំ ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩។
