ព័ត៌មានជាតិ

ពិព័រណ៍​នាំចូលចិន អន្តរជាតិលើកទី៤បានសម្ពោធបើក នៅទីក្រុងសៀងហៃ

ពិព័រណ៍​នាំចូលចិន អន្តរជាតិបានដាក់បញ្ចូល កម្លាំងចលករថ្មីសម្រាប់កិច្ចសហប្រតិបត្តិការ​ សេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងប្រទេសចិននិង​កម្ពុជា​ ពិព័រណ៍​នាំចូលចិន អន្តរជាតិលើកទី៤បានសម្ពោធបើក នៅទីក្រុងសៀងហៃនៅថ្ងៃទី៤ ខែវិច្ឆិកា។​

ពិព័រណ៍​នាំចូលចិនអន្តរជាតិ​ មិនត្រឹមតែត្រូវរៀបចំធ្វើជារៀងរាល់ឆ្នាំប៉ុណ្ណោះទេ ​ថែម​ទាំង​​ត្រូវ​រៀបចំធ្វើ​ដោយ​កម្រិត​ខ្ពស់​ ​មាន​ប្រសិទ្ធភាព​និង​កាន់​តែ​ល្អ​ប្រសើរ​ឡើង​។​លោក​XiJinping​ប្រធានរដ្ឋ​ចិន​បាន​សន្យា​បែប​នេះ​នៅ​ក្នុង​ពិធី​សម្ពោធ​បើក​​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​លើក​ទី​១​។
​ចាប់​ពីឆ្នាំ​២០១៨មក​ ​ប្រទេស​ចិន​បាន​រៀបចំធ្វើ​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​ជា​រៀងរាល់​ឆ្នាំ​ ​ដើម្បី​បង្កើត​វេទិកា​ផ្លាស់​ប្តូរ​សម្រាប់​ការ​បង្ហាញ​ពី​សមិទ្ធផល​ជា​ផ្លែផ្កា​នៃ​ការ​អភិវឌ្ឍ​និង​ការ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ពាណិជ្ជកម្ម​អន្តរជាតិ​ ​បានបន្ថែម​កាលានុវត្តភាព​និង​កម្លាំង​ចលករ​ថ្មី​សម្រាប់​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​កម្ពុជា​ឱ្យ​​កាន់​តែ​ជិត​ស្និទ្ធ​ផងដែរ​។

ខែវិច្ឆិកា ឆ្នាំ​២០១៨ ​ពិព័រណ៍​នាំចូលចិនអន្តរជាតិ​លើក​ទី​១​បាន​បើក​ធ្វើ​ដោយ​ជោគជ័យ​នៅ​ទីក្រុង​សៀងហៃ​ ​ដែល​ទទួល​បាន​ការ​​ចាប់​អារម្មារណ៍​យ៉ាង​ខ្លាំង​ពី​​ប្រទេស​នានា​។ លោកប៉ានសូរស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម​កម្ពុជា បានដឹកនាំគណៈប្រតិភូរដ្ឋាភិបាលកម្ពុជា​និង​សហគ្រាស​ចំនួន​១៣​ ដើម្បី​ចូលរួម​ពិព័រណ៍​លើក​នេះ​។​ នៅក្នុងពិព័រណ៍លើកនេះ ​កម្ពុជា​បាន​ដាក់​តាំង​បង្ហាញ​ផលិតផល​ពិសេស របស់កម្ពុជាជាច្រើនប្រភេទដូចជា អង្ករ ​គ្រាប់​ស្វាយចន្ទី ម្រេច ​ស្ករ​ត្នោត​ជាដើម​ ​ព្រមទាំង​មាន​ការ​ធ្វើ​បទ​បង្ហាញ​ ពីព័ត៌មានទេសចរណ៍និងវិនិយោគនៅកម្ពុជា ​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​និង​កម្ពុជាជា​ដើម។

កម្ពុជាគឺ​ជាប្រទេសមួយ​ក្នុងចំណោម​ប្រទេស​កិត្តិយសនៅ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​២​ ​ឆ្នាំ២០១៩​ កម្ពុជា​បានចូលរួម​ពិព័រណ៍​ជាតិ​និង​ពិព័រណ៍​សហគ្រាស​​ដោយ​តាំង​បង្ហាញផលិតផលពិសេស​របស់កម្ពុជា​ទៅកាន់អ្នក​បញ្ជា​ទិញ​និង​ទស្សនិកជន​​មក​ពី​ពិភពលោក​ទាំង​មូល​។​បន្ទាប់ពី​ចូលរួមក្នុងពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​​លើកដំបូង ​ការនាំចេញ​អង្កររបស់​កម្ពុជា​ទៅ​កាន់ប្រទេសចិន​បានកើនឡើង​យ៉ាង​លេច​ធ្លោ ​ហើយប្រទេសចិន​បានក្លាយជា​ទីផ្សារធំបំផុត​សម្រាប់​ការនាំចេញអង្កររបស់កម្ពុជា។

ការរីករាលដាល​នៃ​ជំងឺកូវីដ​១៩​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សេដ្ឋកិច្ច​ពិភពលោក​ ​ពិព័រណ៍​អន្តរជាតិ​ខ្នាត​ធំ​ជា​ច្រើន​បាន​ត្រូវ​លុបចោល​ឬ​ពន្យារពេល​ ​សកម្មភាព​ពាណិជ្ជកម្ម​របស់​សហគ្រាស​ឆ្លង​ដែន​រង​ឥទ្ធិពល​យ៉ាង​ធ្ងន់ធ្ងរ​។​ក្នុង​បរិបទ​នេះ ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​បាន​បើក​ធ្វើ​​តាម​ពេល​កំណត់​ ​នេះ​បាន​បង្ហាញ​ពី​សមិទ្ធផល​សំខាន់​​របស់​ប្រទេស​ចិន​ក្នុង​ការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​កូវីដ​១៩​និង​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​សង្គម​​ ហើយ​បន្ថែម​ទំនុក​ចិត្ត​ដល់​មជ្ឈដ្ឋាន​ពាណិជ្ជកម្ម​ពិភពលោក​។​
ពេល​ផ្តល់​បទសម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន ​ឥស្សរជន​កម្ពុជា​បាន​ថ្លែងថា​ ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​លើក​ទី​៣​ដែល​បាន​រៀបចំ​នៅ​ទីក្រុង​សៀងហៃ​បាន​បង្ហាញ​ថា​ ​ប្រទេស​ចិន​បាន​ជំរុញ​ដោយ​រឹង​មាំ​នូវ​ការ​ធ្វើ​សកលភាវូបនីយកម្ម​សេដ្ឋកិច្ច​​និង​ការ​បើក​ចំហ​ទីផ្សារ​ចំពោះ​ពិភពលោក​ ​ពិព័រណ៍​នាំ​ចូល​ចិន​អន្តរជាតិ​បាន​ដើរ​​តួនាទី​សំខាន់​សម្រាប់​ជំរុញ​ការ​នាំចេញ​ផលិតផល​របស់​កម្ពុជា​៕

To Top