កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំអភិបាលរងខេត្តមន្ទីរអង្គភាពជំនាញអាជ្ញាធរមូលដ្ឋាននិងមន្ត្រីបច្ចេកទេស អញ្ជើញពិនិត្យស្ថានភាពផ្លូវថ្នល់ដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក ស្ថិតនៅក្នុងសង្កាត់បឹងកុក ក្រុងកំពង់ចាម ។
ទន្ទឹមនឹងការចុះពិនិត្យនោះ លោក អភិបាលខេត្ត បានចាត់ឱ្យមន្ត្រីជំនាញ នៃ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្ត កំពង់ចាម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីបច្ចេកទេស ធ្វើការជួសជុលផ្លូវខាងលើឡើងវិញឱ្យបានឆាប់ ព្រមទាំង រៀបចំប្រព័ន្ធលូរំដោះទឹកឱ្យបានត្រឹមត្រូវស្របទៅតាមបទដ្ឋានបច្ចេកទេសផងដែរ៕