ព័ត៌មានជាតិ

ភាពមិនប្រក្រតី នៃការផាកពិន័យអ្នកល្មើស ច្បាប់ចរាចរ នៅតែបន្តកើតមាន លើកំណាត់ផ្លូវជាតិលេខ៣ ក្នុងស្រុកសំរោង

ភ្នំពេញ៖ ភាពមិនប្រក្រតី នៃការផាកពិន័យ ចំពោះអ្នកល្មើសច្បាប់ចរាចរផ្លូវគោក នៅតែបន្តកើតមានឡើង លើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងស្រុកសំរោង។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ អ្នកធ្វើដំណើរតាមបណ្ដោយផ្លូវជាតិ លេខ៣ បានសង្កេតឃើញក្រុមនគរបាលចរាចរ កំពុងត្រួតពិនិត្យការអនុវត្តន៏ ច្បាប់ចរាចរផ្លូវគោក ដោយមានភាពមិនប្រក្រតីមួយចំនួន ដូចជាការផាកពិន័យ នូវតម្លៃខុសគ្នា រវាងការយកវិក័យប័ត្រឬក៏មិនយក (អត់ពាក់ខ្សែក្រវ៉ាត់ ផាកពេញ៧៥ ០០០រៀល តែបើមិនយកវិក័យប័ត្រ ត្រឹមតែ២០ ០០០រៀលតែប៉ុណ្ណោះ)។

ក្នុងនោះផងដែរ គេក៏បានសង្កេតឃើញមាន ភាពមិនប្រក្រតតីមួយចំនួ នផ្សេងទៀត ដូចជាវប្បធ៌មយកលុយ តាមទ្វាររថយន្តដឹកលើសទម្ងន់ ជាដើម៕

To Top