ភ្នំពេញៈ ព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ ក្រុមការងារចុះជួយសាសនិក ឥស្លាមខេត្តព្រះសីហនុ ដឹកនាំដោយ លោក សេន ណាស៊ី ជាប្រធានក្រុមការងារ លោក សុះ ហ្វាស៊ី អនុប្រធាន លោក ពាស់មុស្លិម អនុប្រធាន បានចុះសំណេះសំណាល និង ពង្រឹងការងារគ្រប់គ្រង និងពង្រីកសមាជិក គណបក្សដល់ថ្នាក់ដឹកនាំ ឥស្លាមទូទាំងខេត្ត ដែលមានសមាសភាព ក្នុងរចនាសម្ព័ន្ធ គណៈចលនាសាសនិកឥស្លាម និងក្រុមការងារខេត្តព្រះសីហនុ ចំនួន ៦០នាក់ ។

ក្រុមការងារ ក៏បានដាក់ចេញនូវផែនការ ចំពោះមុខ ឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០២២ សម្រាប់ថ្នាក់ដឹក នាំឥស្លាម និងក្រុមការងារ ចុះជួយសាសនិកឥស្លាម ទូទាំងខេត្តព្រះសីហនុ ត្រូវសហការ ជាមួយអាជ្ញាធរ មូលដ្ឋាន ដើម្បី ទី១. ចុះស្រង់ស្ថិតិសមាជិក គណបក្សប្រជាជនកម្ពុជា នៅតាមសាខា អនុសាខាបក្ស ដើម្បីក្តាប់បានតួរលេខពិតប្រាកដ ងាយស្រួលរៀប ចំផែនការ ត្រៀមឃោសនាបោះឆ្នោត នាពេលខាងមុខ ទី២. សហការជា មួយអាជ្ញាធរមូលដ្ឋាន ដើម្បីចុះស្រង់ ទិន្នន័យ ប្រជាពលរដ្ឋសាសនិកឥស្លាម ក៏ដូចជា សមាជិកបក្ស ដែលគ្រប់អាយុបោះឆ្នោត និងជំរុញឱ្យទៅចុះបោះឆ្នោត បានគ្រប់គ្នា។

ក្រុមការងារ ក៏បានដោះស្រាយនូវសំណូមពរ មួយចំនួន របស់មូលដ្ឋាន ក្នុងនោះរួមមាន ប្រគល់កុំព្យូទ័រយួរដៃ ១គ្រឿង សម្រាប់បម្រើការងារ និងប្រគល់ថវិកា ចំនួន ៦ ១០០ ០០០រៀល សម្រាប់កក្រុមការងារទាំង១៧ភូមិ ចាត់ចែងក្នុងការងារ ចុះស្រង់ស្ថិតិ ។ ក្រុមការងារក៏បានពាំនាំ នូវអំណោយ ជាភេសជ្ជៈ កូកា ២០កេះ ទឹកតែ១០កេស និងមី២០កេះ ជូនក្រុមការងារចូលរួម និងបានឧបត្ថម្ភថវិកា សម្រាប់រៀបចំអាហារសាមគ្គីផងដែរ៕




