ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានថ្លែងថា ចំពោះខារ៉ាអូខេ ឌីស្កូថេក និងរង្គសាល នឹងអាចបើកឡើងវិញ បានក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ។
ការប្រកាសបើកប្រទេស របស់សម្តេចនេះ ក្រោយពីសម្តេចបានជួបពិភាក្សា ជាមួយក្រុមមន្រ្តីជាន់ខ្ពស់ពាក់ព័ន្ធ ។
សម្តេចបន្តថា និយាយជារួមការបើក ប្រទេសវិញទាំងស្រុងនេះ ដោយសារពលរដ្ឋ បានចាក់វ៉ាក់សាំងស្ទើរតែគ្រប់គ្នា។
សម្តេចនាយករដ្ឋមន្រ្តីបញ្ជាក់ថា “បើមិនចាក់វ៉ាក់សាំង មិនអាចបើកប្រទេស បានឡើងវិញទេ” ។ នេះជាប្រសាសន៍របស់សម្តេច ក្នុងពិធីសម្ពោធអគារ ទីស្តីការក្រសួងដែនដីថ្មី នាព្រឹកថ្ងៃ៨ វិច្ឆិកា ៕
