ព័ត៌មានជាតិ

បទវិភាគ៖ ផលិតផលថ្មីជាច្រើន “បង្ហាញមុខជាលើកដំបូង នៅលើពិភពលោក” ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិ លើកទី៤

មនុស្សយន្តដែលអាចជួយ វះកាត់ឆ្អឹងតង់ងាយដំទ្បើង សម្រាប់ការកំសាន្តក្រៅផ្ទះ រថយន្តប្រណាំងប្រើថាមពលអ៊ីដ្រូហ្សែន និងបញ្ចេញចំហាយ ។ល។ “ការបង្ហាញមុខជាលើកដំបូង នៅលើពិភពលោក នៅអាស៊ីនិងនៅប្រទេសចិន ”របស់ផលិតផល បច្ចេកទេសនិងសេវាកម្មជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅពិព័រណ៍ នាំចូលចិនអន្តរជាតិលើកទីបួន ។

ប្រការនេះមិនត្រឹមតែ បាននាំមកនូវផលិតផល និងសេវាកម្មគួរឱ្យចាប់អារម្មណ៍ ដល់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឳកាស តភ្ជាប់កាន់តែច្រើនដល់ សហគ្រាសដែលចូលរួម ពិព័រណ៍លើកនេះផងដែរ ដូច្នេះពិព័រណ៍លើកនេះ បានបង្កបង្កើតជាវេទិកាថ្មី ដែលអាចបំផុសគំនិតច្នៃប្រឌិតថ្មី ជំរុញកិច្ចសហប្រតិបតិ្តការ និងការអភិវឌ្ឍរួម ។

ក្នុងពិព័រណ៍នាំចូល ចិនអន្តរជាតិលើកនេះ សហគ្រាសចំនួន៦២ ដែលចូលរួមពិព័រណ៍លើកនេះ បានតាំងបង្ហាញផលិតផលថ្មី បច្ចេកទេសឈានមុខ និងសេវាកម្មច្នៃប្រឌិតចំនួនជាង ១រយផ្នែក ក្នុងនោះផលិតផលលើសពី ពាក់កណ្តាលគឺបានបង្ហាញមុខ ជាលើកដំបូងនៅលើពិភពលោក ហើយក៏មានផលិតផលថ្មីជាច្រើន គឺផលិតជាពិសេស សម្រាប់ទីផ្សារចិនផងដែរ ។

ហេតុអ្វីបានជាសហគ្រាសទាំងនេះ បានជ្រើសរើសយក “ការបង្ហាញមុខជាលើកដំបូង នៅលើពិភពលោក” នៅប្រទេសចិន? អ្នកផងទាំងពួងសុទ្ធតែ ដឹងចម្លើយយ៉ាងច្បាស់ ។ ប្រជាជនចំនួនជាង ១៤០០លាននាក់ និងក្រុមមនុស្សចំណូល មធ្យមចំនួនជាង ៤រយលាននាក់ មិនថាសហគ្រាសឆ្លងដែនណាមួយ សុទ្ធតែមិនអាចមើលរំលង ទីផ្សារដ៏ធំធេងនេះបានទេ ។ ជាពិសេស យោងទៅតាមការប្រើប្រាស់ របស់ប្រជាជនចិនត្រូវបានលើកកម្ពស់ លំដាប់ថ្នាក់និងតម្រូវការបានកើនឡើង ទីផ្សារចិនក៏បានផ្តល់ទីកន្លែង ធ្វើការពិសោធនិងដាក់លក់ល្អបំផុត ដល់ផលិតផលថ្មីនិងបច្ចកទេសថ្មី នៅលើពិភពលោកផងដែរ ។

ម្យ៉ាងវិញទៀត បរិយាកាសប្រកបអាជីវកម្ម របស់ប្រទេសចិន មានសុក្រឹតភាពជាបន្តបន្ទាប់ ជាពិសេស បានបង្កើនការការពារកម្ម សិទ្ធិបញ្ញាឥតឈប់ឈរ ធ្វើឱ្យសហគ្រាសនៅលើពិភពលោក កាន់តែមានទំនុកចិត្តក្នុងការ ដាក់លក់បច្ចេកទេសថ្មី និងផលិតផលថ្មីរបស់ខ្លួននៅទីផ្សារចិន ។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺប្រទេសចិនមានការអនុវត្ត ឱ្យដូចនឹងពាក្យសំដីលើវិស័យបើកទូលាយ ធ្វើឱ្យសហគ្រាសឆ្លងដែន កាន់តែមានទំនុកចិត្ត ។

បើប្រៀបធៀបនឹងពិព័រណ៍លើកមុនៗ ការរៀបចំពិព័រណ៍នាំចូលចិន អន្តរជាតិលើកនេះគាប់ជួនខួបទី២០ នៃការដែលប្រទេសចិនចូល ជាសមាជិកនៃអង្គការ ពាណិជ្ជកម្មពិភពលោក។ អង្គភាពសេដ្ឋកិច្ចធំទីពីរ ប្រទេសពាណិជ្ជកម្មទំនិញធំទីមួយ និងជាប្រទេសកៀគរទុនបរទេស ធំទីមួយនៅលើពិភពលោក សមិទ្ធផលរបស់ប្រទេសចិន ដែលទទួលបានក្នុងរយៈពេល ២០ឆ្នាំ បន្ទាប់ពីចូលជាសមាជិកនៃ អង្គការពាណិជ្ជកម្មពិភពលោក ជាសាក្សីនៃការផ្តល់ផលប្រយោជន៍ ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ រវាងចិននិងពិភពលោក ។

ការបើកទូលាយសមស្រប នឹងផលប្រយោជន៍រួមរបស់ មនុស្សជាតិទាំងមូល ភាពរុងរឿងរួមរបស់ពិភពលោក មិនអាចឃ្លាតពីការបើកទូលាយរួម ។ ប្រជាប្រិយភាពនិងភាពរស់រវើក របស់ពិព័រណ៍នាំចូលចិន អន្តរជាតិបានបង្ហាញថា ប្រទេសចិនដែលបានតាំងគំរូល្អ ក្នុងការបើកទូលាយ បាននិងកំពុងខំប្រឹងធ្វើឱ្យទីផ្សារចិន ក្លាយទៅជាទីផ្សារសកល ក៏ដូចជាបញ្ចេញកម្លាំងចលករ ជាបន្តបន្ទាប់ដើម្បីជំរុញការ អភិវឌ្ឍរួមគ្នាផងដែរ ៕

To Top