ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) សម្រាប់ការរៀបចំ ពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានានៅកម្ពុជា ក្រោយរាជរដ្ឋាភិបាលអនុញ្ញាត ដោយកំណត់ត្រឹមអ្នកចូលរួម ២០០នាក់ ។
ក្នុងនោះ អ្នកចូលរួមត្រូវបង្ហាញ បណ្ណចាក់វ៉ាក់សាំងកូវីដ ឬស្កេន QR Code របស់ក្រសួងសុខាភិបាល ដោយលើកលែងអ្នកដែល មិនបានចាក់ដោយសារបញ្ហាសុខភាព។ អ្នកចូលរួមត្រូវវាស់សីតុណ្ហភាព ប្រើអាល់កុលឬជែល និងពាក់ម៉ាស់ លើកលែងតែកូនកំលោះ និងកូនក្រមុំ។
ចំពោះឪពុក-ម្តាយ កូនកំលោះក្រមុំទាំងសងខាង និងអ្នកផ្តល់សេវាក្នុងពិធីមង្គលការនានាត្រូវ ត្រូវតេស្តរកកូវីដមុនពេលចាប់ផ្តើមពិធី ។ ជាមួយគ្នានោះដែរ ពិធីបែបបរទេស ដូចជា កាត់នំ បោះផ្កា ក៏ដូចជា ពិធីបែបបរទេសដទៃទៀត និងពិធីបន្ទាប់បន្សំផ្សេងៗ ដែលមិនចាំបាច់គប្បីត្រូវបានកាត់បន្ថយ៕