ថ្ងៃទី៩ខែវិច្ឆិកា គឺជាខួប៦៨ឆ្នាំ នៃទិវាឯករាជ្យជាតិ របស់ប្រទេសកម្ពុជា ។ ថ្ងៃដដែលនោះ លោក Xi Jinping ប្រធានរដ្ឋចិន បានផ្ញើសារលិខិត អបអរសាទរ ថ្វាយព្រះករុណាសម្តេច ព្រះបរមនាថ នរោត្តម សីហមុនីព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្តែងការអបអរសាទរ ។
លោកXi Jinpingបានថ្លែងថា បច្ចុប្បន្ននេះ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩របស់ប្រទេសកម្ពុជា ទទួលបានសមិទ្ធផល ជាដំណាក់កាល ហើយជីវភាពរស់នៅនិងសេដ្ឋកិច្ច សង្គមរបស់កម្ពុជា បានវិលទៅរកប្រក្រតីភាព ឡើងវិញ ជាបណ្តើរៗ ។ ខ្ញុំជឿជាក់ថា ប្រជាជនកម្ពុជា នឹងយកឈ្នះលើការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លង ទាំងស្រុង និងទទួលបានសមិទ្ធផល កាន់តែច្រើន ក្នុងបុព្វហេតុ កសាងជាតិ ។ ខ្ញុំយកចិត្តទុកខ្ពស់ ចំពោះការអភិវឌ្ឍ ទំនាក់ទំនងចិន-កម្ពុជា ហើយខ្ញុំរីករាយរួមជាមួយកម្ពុជា ដើម្បីផ្សព្វផ្សាយពីចំណងមិត្តភាព ប្រពៃណី ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តទៅវិញ ទៅមកជាយុទ្ធសាស្រ្ត និងកសាងយ៉ាងសកម្ម នូវសហគមន៍រួមវាសនា រវាងចិននិងកម្ពុជា ដើម្បីផ្តល់ផលប្រយោជន៍ ដល់ប្រទេសនិងប្រជាជនប្រទេសទាំងពីរ ។
ប្រទេសចិននិងកម្ពុជា ជាមិត្តដែកថែប ជានិច្ច ។ តាំងពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិនសរុបបានបរិច្ចាគ វ៉ាក់សាំងចំនួន៥,៨លានដូស ដល់ប្រទេសកម្ពុជា ។ សហគ្រាសចិននិងខេត្ត-ទីក្រុងនានា ក្នុងប្រទេសចិនក៏បានបរិច្ចាគ សម្ភារៈប្រឆាំងនឹងជំងឺឆ្លងមួយចំនួនធំ ដល់ប្រទេសកម្ពុជាផងដែរ ។ តាមដំណឹងឱ្យ ដឹងថា ឱសថបុរាណចិនLianHuaQingWen ត្រូវបានអនុម័ត ឱ្យនាំចូលក្នុងទីផ្សារកម្ពុជា ពីក្រសួងសុខាភិបាលកម្ពុជា កាលពីខែមេសា ឆ្នាំ២០២១ ហើយត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលអ្នកឆ្លងជំងឺកូវីដ១៩ ដោយក្រសួងសុខាភិបាល ។ ក្រោយមក ឱសថបុរាណ ចិន LianHuaQingWen ត្រូវបានជ្រើសរើសបញ្ចូលនៅក្នុង គម្រោងព្យាបាល តាមផ្ទះសម្រាប់អ្នកឆ្លងជំងឺកូវីដ១៩ ដែលចេញផ្សាយដោយ ក្រសួង សុខាភិបាលកម្ពុជា ។
លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាលកម្ពុជា បានថ្លែងថា ការប្រើប្រាស់រួម ដោយគួបផ្សំគ្នា នៃវ៉ាក់សាំងការពារជំងឺកូវីដ១៩និងថ្នាំបុរាណចិន Lianhua Qingwen បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ នៅកម្ពុជា អាការោគរបស់អ្នកឆ្លងជំងឺកូវីដ១៩ មានភាពប្រសើរឡើង យ៉ាងឆាប់រហ័ស ដែលបានកាត់បន្ថយអត្រា នៃករណីធ្ងន់ធ្ងរយ៉ាងច្រើន ។
នៅពេលថ្មីៗកន្លងទៅនេះ អ្នកនាំពាក្យក្រសួង ការបរទេសចិន បានថ្លែងថា ប្រទេសទាំងពីរចិន និងកម្ពុជាបានចាប់ដៃគ្នា កសាងខ្សែការពារដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលមិន អាចបំបែកបាន គឺជាគំរូដ៏ល្អមួយសម្រាប់ សហគមន៍អន្តរជាតិ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ ប្រទេសចិន នឹងបន្តជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ទៀត ប្រសិនបើជំងឺកូវីដ១៩ មិនបញ្ចប់ទេ ជំនួយរបស់ចិន សម្រាប់កម្ពុជា ប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩នឹងមិនបញ្ឈប់ឡើយ ។ ប្រទេសចិន ក៏រីករាយរួមសហការ ជាមួយប្រជាជនកម្ពុជាដែលជាបងប្អូន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង លើវិស័យផ្សេងៗក្នុងន័យជួយកម្ពុជា ស្តារសេដ្ឋកិច្ចឡើងវិញ និងកែលម្អជីវភាពរស់នៅរបស់ប្រជាជន ដើម្បីធ្វើឱ្យមិត្តភាពរវាងចិន និង កម្ពុជារឹងជាងដែក និងមាំជាងដែកថែប ។
កាលពីពេលថ្មីៗនេះ សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ រាជរដ្ឋាភិបាលកម្ពុជា នឹងលុបចោលវិធានការ បិទខ្ចប់ ជាបណ្តើរៗ និងស្តារផលិតកម្មឡើងវិញ ទាំងស្រុង ។ នេះបានបញ្ជាក់ថា ប្រទេសចិននិងកម្ពុជា ទទួលបានសមិទ្ធផល គួរឱ្យកត់សម្គាល់ ក្នុងការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ហើយកិច្ចសហប្រតិបត្តិការ ផ្តល់ផលប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យផ្សេងៗកំពុងដំណើរការយ៉ាងរលូន ។
នៅក្នុងស្ថានការណ៍ ដែលជំងឺកូវីដ១៩ នៅតែរីករាលដាលនៅលើពិភពលោក វ៉ាក់សាំងនិងឱសថបុរាណចិន LianHuaQingWen គឺជាសក្ខីភាពនៃការអភិវឌ្ឍ ដោយមេត្រីភាព រវាងទំនាក់ទំនងចិននិងកម្ពុជា៕