ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នគរបាលខេត្តស្ទឹងកាលពីថ្ងៃទី ៩ និង ១០ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានស្វែងរកចាប់ខ្លួន និង ចាប់ខ្លួន អ្នកទោសដែលបានហែកគុក និង រត់ចេញពីមន្ទីរពន្ធនាគារខេត្ត បានចំនួន ៣នាក់មកវិញ ខណៈ អ្នកទោសចំនួន៤នាក់ទៀត កំពុងតែរត់គេចខ្លួន នៅឡើយ ។

សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌខេត្ត បានអោយដឹងថា អ្នកទោស ៣នាក់ ដែលត្រូវបានចាប់ខ្លួនវិញ ខាងលើនេះ មានឈ្មោះ ទី ១-ឈ្មោះ វ៉ាន់ ភូ ជាប់ទោស២០ឆ្នាំ , ទី២-ឈ្មោះ កិត ងិន ជាប់ទោស ៤ឆ្នាំពីបទ ជួញដូរគ្រឿងញៀន, និង ទី៣- ឈ្មោះ ទូច វ៉ាត់ ជាប់ទោសចំនួន ៣០ឆ្នាំ ។

ឥឡូវនេះ សមត្ថកិច្ចនគរបាល ខេត្តកំពុងតែបន្តស្រាវជ្រាវ និង តាមស្វែងរកចាប់ខ្លួន អ្នកទោស៤នាក់ទៀត ដើម្បីនាំខ្លួន ពួកគេ មកដាក់ក្នុងមន្ទីរពន្ធនាគារខេត្តវិញ ៕
ដោយ រស្មី អាកាស
