ព័ត៌មានជាតិ

លោក Xi Jinping៖ ប្រទេសចិន ចាប់ដំណើរការ ដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសសង្គមនិយមទំនើប ដែលនឹងនាំមកនូវកាលានុវត្តភាព កាន់តែច្រើន ដល់តំបន់អាស៊ីប៉ាស៊ីហ្វិក

ភ្នំពេញ៖ ថ្ងៃទី១១ ខែវិច្ឆិកា លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះ តាមប្រព័ន្ធវីដេអូនៅក្នុងកិច្ចប្រជុំ ថ្នាក់ដឹកនាំវិស័យ ពាណិជ្ជកម្មនិងឧស្សាហកម្មនៃអង្គការ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅទីក្រុងប៉េកាំង។

លោក Xi Jinping បានលើកឡើងថា អស់កាលជាយូរមក ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនបានរួមបញ្ចូលជាមួយដំណើរ សហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ប្រទេសចិនបានសម្រេចគោលដៅកសាងសង្គមដែលប្រជាជនមានជីវភាពរស់នៅ ធូរធារបង្គួរដោយគ្រប់ជ្រុងជ្រោយ ដោះស្រាយបញ្ហាក្រីក្របំផុតជាប្រវត្តិសាសាស្ត្រ ហើយកំពុងចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយ នូវការកសាងប្រទេសសង្គមនិយមទំនើ បដែលនឹងនាំមកនូវកាលានុវត្តភាពកាន់តែច្រើនដល់ តំបន់អាស៊ីប៉ាស៊ីហ្វិក។

ផ្ទាំងពាណិជ្ជកម្ម

ប្រទេសចិននឹងជំរុញកំណែទម្រ ង់និងបើកទូលាយ ដោយមិនងាករេ ដើម្បីជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជំរុញការផ្លាស់បន្តូរទៅជារូបមន្តអភិវឌ្ឍន៍បៃតង ដោយគ្រប់ជ្រុងជ្រោយ ព្រមនិងរួមចំណែក ដល់ការកសាងអរិយធម៌អេកូឡូស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ទូទាំងពិភពលោក ក្នុងន័យខិតខំប្រឹងប្រែជំរុញកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៅតំបន់អាស៊ីប៉ាស៊ីហ្វីក៕

To Top